2. ក៏ហ៊ុមអង្គដោយពន្លឺ ដូចជាទ្រង់ព្រះភូសាគឺទ្រង់ដែលលាតផ្ទៃមេឃ ដូចជាលាតបារាំ
3. ទ្រង់ដាក់ឫសដំណាក់ទ្រង់នៅក្នុងទឹកក៏យកពពកធ្វើជារថរបស់ទ្រង់ហើយទ្រង់យាងលើស្លាបខ្យល់
4. ទ្រង់យកខ្យល់ធ្វើជាអ្នកជូនដំណឹងរបស់ទ្រង់ហើយយកអណ្តាតភ្លើងធ្វើជាពួកបំរើទ្រង់
5. ទ្រង់បានតាំងឫសផែនដី ដើម្បីឲ្យបានមាំមិនឲ្យត្រូវរញ្ជួយនៅអស់កល្ប
6. ទ្រង់បានគ្របផែនដីដោយទឹកជ្រៅ ដូចជាគ្របដោយអាវទឹកនោះក៏គ្របអស់ទាំងភ្នំផង
7. កាលទ្រង់បង្គាប់ នោះទឹកបានហូរទៅក៏ប្រញាប់ទៅដោយសូរផ្គររបស់ទ្រង់
8. អស់ទាំងភ្នំបានដុះឡើងហើយច្រកទាំងប៉ុន្មានក៏ស្រុតទៅគឺនៅត្រង់កន្លែងដែលទ្រង់បានកំណត់ឲ្យ
9. ទ្រង់បានដាក់ព្រំខណ្ឌ មិនឲ្យទឹកហូររំលងឡើយដើម្បីកុំឲ្យឡើងលិចផែនដីទៀត
10. ទ្រង់ធ្វើឲ្យមានក្បាលទឹកផុះឡើងនៅក្នុងច្រកភ្នំទឹកនោះហូរនៅកណ្តាលភ្នំ
11. ក៏ឲ្យគ្រប់ទាំងសត្វនៅវាលមានទឹកផឹកឯលាព្រៃក៏ផឹកឆ្អែតដែរ
12. អស់ទាំងសត្វហើរលើអាកាសធ្វើសំបុកតាមផ្លូវទឹកទាំងនោះហើយកញ្ជ្រៀវលេងនៅលើមែកឈើ
13. ទ្រង់ស្រោចអស់ទាំងភ្នំពីដំណាក់ទ្រង់ហើយផែនដីបានពេញដោយផលនៃស្នាដៃទ្រង់
14. ទ្រង់ធ្វើឲ្យស្មៅដុះឡើងសំរាប់សត្វហើយបន្លែសំរាប់មនុស្សដើម្បីឲ្យទាំង២បានអាហារពីផែនដីមក
15. ព្រមទាំងស្រាទំពាំងបាយជូរដែលនាំឲ្យចិត្តមនុស្សបានសប្បាយនិងប្រេង សំរាប់ឲ្យមុខគេបានរលើបភ្លឺហើយអាហារផង សំរាប់ចំរើនកំឡាំងចិត្តមនុស្ស