ទំនុក‌ដំកើង 104:18-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

18. អស់​ទាំង​ភ្នំ​ខ្ពស់​ជា​ទី​សំរាប់​ពពែ​ព្រៃហើយ​អស់​ទាំង​ថ្ម​ជា​ទី​ពឹង​ជ្រក​នៃ​ទន្សាយ​ថ្ម

19. ទ្រង់​បាន​ដំរូវ​ព្រះ‌ចន្ទ ទុក​សំរាប់​ជា​ទី​កំណត់​រដូវចំណែក​ព្រះ‌អាទិត្យ ក៏​ដឹង​ពេល​ដែល​ត្រូវ​លិច​ដែរ

20. ទ្រង់​ធ្វើ​ឲ្យ​ងងឹត នោះ​គឺ​ជា​យប់​ហើយជា​ពេល​ដែល​គ្រប់​ទាំង​សត្វ​នៅ​ព្រៃ​រមែង​ចេញ​មក

21. អស់​ទាំង​សិង្ហ​ស្ទាវ​គ្រហឹម​រក​ចាប់​រំពាក៏​សូម​អាហារ​ពី​ព្រះ​មក

22. លុះ​ថ្ងៃ​រះ​ឡើង​កាល​ណា វា​ក៏​បាត់​ទៅចូល​ទៅ​ដេក​ក្នុង​រូង​វា​វិញ

23. ឯ​មនុស្ស​គេ​ចេញ​មក​ឯ​កិច្ច​ធុរៈ​របស់​ខ្លួនហើយ​ក៏​ធ្វើ​ការ​ដរាប​ដល់​ល្ងាច

24. ឱ​ព្រះ‌យេហូវ៉ា​អើយ អស់​ទាំង​ស្នាដៃ​របស់​ទ្រង់​មានច្រើន​ប្រការ​ណាស់​ហ្ន៎ទ្រង់​បាន​ធ្វើ​ទាំង​អស់​ដោយ​ប្រាជ្ញាផែនដី​បាន​ពេញ​ដោយ​របស់​ដែល​ទ្រង់​បង្កើត

25. នុ៎ះ​ន៍ សមុទ្រ​ដ៏​ធំ ហើយ​ទូលាយនៅ​ក្នុង​ទឹក​នោះ​មាន​របស់​រវើក​ឥត​គណនាជា​សត្វ​ទាំង​តូច​ទាំង​ធំ

26. ក៏​មាន​នាវា​បើក​ទៅ​មកហើយ​មាន​សត្វ​ធំ​សំបើម ដែល​ទ្រង់បាន​បង្កើត​ឲ្យ​លេង​ក្នុង​ទឹក

27. គ្រប់​សត្វ​ទាំង​នោះ​សង្ឃឹម​ចាំ​តែ​ទ្រង់ឲ្យ​ទ្រង់​បាន​ប្រទាន​ចំណី​ដល់​វា​តាម​ត្រូវ​ពេល

ទំនុក‌ដំកើង 104