ទំនុក‌ដំកើង 104:1-5 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឱ​ព្រលឹង​អញ​អើយចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ាឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទ្រង់​ធំ​ក្រៃលែងទ្រង់​ប្រដាប់​អង្គ​ដោយ​យស‌សក្តិ និង​តេជា‌នុភាព

2. ក៏​ហ៊ុម​អង្គ​ដោយ​ពន្លឺ ដូច​ជា​ទ្រង់​ព្រះ‌ភូសាគឺ​ទ្រង់​ដែល​លាត​ផ្ទៃ​មេឃ ដូច​ជា​លាត​បារាំ

3. ទ្រង់​ដាក់​ឫស​ដំណាក់​ទ្រង់​នៅ​ក្នុង​ទឹកក៏​យក​ពពក​ធ្វើ​ជា​រថ​របស់​ទ្រង់ហើយ​ទ្រង់​យាង​លើ​ស្លាប​ខ្យល់

4. ទ្រង់​យក​ខ្យល់​ធ្វើ​ជា​អ្នក​ជូន​ដំណឹង​របស់​ទ្រង់ហើយ​យក​អណ្តាត​ភ្លើង​ធ្វើ​ជា​ពួក​បំរើ​ទ្រង់

5. ទ្រង់​បាន​តាំង​ឫស​ផែនដី ដើម្បី​ឲ្យ​បាន​មាំមិន​ឲ្យ​ត្រូវ​រញ្ជួយ​នៅ​អស់‌កល្ប

ទំនុក‌ដំកើង 104