3. ដែលទ្រង់អត់ទោសចំពោះអស់ទាំងការទុច្ចរិតរបស់ឯងទ្រង់ប្រោសជំងឺទាំងប៉ុន្មានរបស់ឯងឲ្យជា
4. ក៏ជួយជីវិតឯងឲ្យរួចពីរណ្តៅហើយយកសេចក្ដីសប្បុរស និងសេចក្ដីមេត្តាករុណាបំពាក់ជាមកុដឲ្យឯងវិញ
5. ព្រមទាំងប្រោសប្រទានឲ្យសំបកកាយនៃឯងបានស្កប់ស្កល់ដោយរបស់ល្អប្រយោជន៍ឲ្យវ័យក្មេងឯង បានកែឡើងជាថ្មី ដូចជាឥន្ទ្រី
6. ព្រះយេហូវ៉ាទ្រង់សំរេចកិច្ចការដ៏សុចរិតហើយនឹងសេចក្ដីយុត្តិធម៌ចំពោះអស់អ្នកណាដែលត្រូវគេសង្កត់សង្កិន
7. ទ្រង់បានសំដែងឲ្យម៉ូសេស្គាល់អស់ទាំងផ្លូវរបស់ទ្រង់ហើយឲ្យពួកកូនចៅអ៊ីស្រាអែលស្គាល់អស់ទាំងកិច្ចការរបស់ទ្រង់ដែរ
8. ព្រះយេហូវ៉ាទ្រង់មានសេចក្ដីមេត្តាករុណាហើយនឹងអាណិតអាសូរទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរសដ៏បរិបូរ
9. ទ្រង់នឹងមិនបន្ទោសជាដរាបក៏មិនប្រកាន់ជារៀងរាបតទៅដែរ
10. ទ្រង់មិនបានប្រព្រឹត្តនឹងយើងតាមអំពើបាបរបស់យើងទេក៏មិនបានសងតាមអំពើទុច្ចរិតរបស់យើងដែរ
11. ដ្បិតដែលផ្ទៃមេឃខ្ពស់ជាងផែនដីច្រើនប៉ុណ្ណាសេចក្ដីសប្បុរសរបស់ទ្រង់ក៏ធំច្រើនប៉ុណ្ណោះចំពោះអស់អ្នកដែលកោតខ្លាចដល់ទ្រង់
12. ឯទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណាទ្រង់បានដកយកអស់ទាំងការល្មើសនៃយើងឲ្យឃ្លាតឆ្ងាយពីយើងយ៉ាងនោះដែរ
13. ព្រះយេហូវ៉ាទ្រង់មានព្រះហឫទ័យអាណិតដល់អស់អ្នកដែលកោតខ្លាចទ្រង់ដូចជាឪពុកមានចិត្តអាសូរដល់កូនរបស់ខ្លួនដែរ
14. ដ្បិតទ្រង់ស្គាល់រាងកាយរបស់យើងក៏នឹកចាំថា យើងគ្រាន់តែជាធូលីដីប៉ុណ្ណោះ
15. ចំណែកឯមនុស្ស ថ្ងៃអាយុរបស់គេធៀបដូចជាស្មៅគេរីកឡើងដូចជាផ្កានៅទីវាល
16. ដ្បិតកាលណាខ្យល់បក់មកត្រូវ នោះក៏សូន្យបាត់ទៅហើយកន្លែងនោះមិនស្គាល់វាទៀត