ទំនុក‌ដំកើង 102:25-28 ព្រះគម្ពីរបរិសុទ្ធ (KHOV)

25. កាល​ដើម​ដំបូង​ទ្រង់​បាន​តាំង​ឫស​ផែនដីហើយ​ផ្ទៃ​មេឃ​ក៏​ជា​ស្នាដៃ​របស់​ព្រះ‌ហស្ត​ទ្រង់​ដែរ

26. របស់​ទាំង​នោះ​នឹង​វិនាស​សូន្យ​ទៅ​ពិតតែ​ទ្រង់​នឹង​ស្ថិត‌ស្ថេរ​នៅ​វិញអើ របស់​ទាំង​នោះ​នឹង​ចាស់​ទៅ ដូច​ជា​សំលៀក‌បំពាក់ហើយ​ទ្រង់​នឹង​ផ្លាស់​ចេញ​ដូច​ជា​ផ្លាស់​អាវដូច្នេះ​នឹង​បាន​ផ្លាស់​ចេញ​ជា​ពិត

27. ប៉ុន្តែ ឯ​ទ្រង់ៗ​នៅ​ដដែលហើយ​ព្រះ‌ជន្ម​ទ្រង់​មិន​ចេះ​ផុត​ឡើយ

28. ចំណែក​កូន​ចៅ​របស់​ពួក​អ្នក​បំរើ​ទ្រង់គេ​នឹង​ចេះ​តែ​មាន​នៅហើយ​ពូជ‌ពង្ស​របស់​គេ នឹង​បាន​តាំង​នៅ​ចំពោះ​ទ្រង់។

ទំនុក‌ដំកើង 102