ទំនុក‌ដំកើង 102:2-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. សូម​កុំ​លាក់​ព្រះ‌ភក្ត្រ​ទ្រង់​នឹង​ទូល‌បង្គំ ក្នុង​ថ្ងៃដែល​ទូល‌បង្គំ​មាន​សេចក្ដី​ទុក្ខ​លំបាក​ឡើយសូម​ផ្ទៀង​ព្រះ‌កាណ៌​ទ្រង់​មក​ឯ​ទូល‌បង្គំក្នុង​ថ្ងៃ​ដែល​ទូល‌បង្គំ​ស្រែក​ទូលនោះ​សូម​ឆ្លើយ​មក​ទូល‌បង្គំ​ជា​ប្រញាប់

3. ដ្បិត​អស់​ទាំង​ថ្ងៃ​នៃ​ទូល‌បង្គំ រសាត់​ទៅ​ដូច​ជា​ផ្សែងហើយ​អស់​ទាំង​ឆ្អឹង​របស់​ទូល‌បង្គំក៏​ឆេះ​ក្តៅ​ដូច​ជា​កន្ទុយ​ឧស

4. ចិត្ត​ទូល‌បង្គំ​ត្រូវ​កាត់​ចុះ​ដូច​ជា​ស្មៅ ហើយ​ក៏​ស្រពោន​ទៅដរាប​ដល់​ទូល‌បង្គំ​ភ្លេច​ទាំង​ទទួល​ទាន​អាហារ​ផង

5. អស់​ទាំង​ឆ្អឹង​របស់​ទូល‌បង្គំ​ជាប់​ជិត​នឹង​សាច់ដោយ​ព្រោះ​ដំងូរ​ដែល​ទូល‌បង្គំ​ថ្ងូរ​ជានិច្ច

6. ទូល‌បង្គំ​ប្រៀប​ដូច​ជា​សត្វ​ទុង​នៅ​ទី​រហោ‌ស្ថានក៏​បាន​ត្រឡប់​ដូច​ជា​មៀម​នៅ​ទី​សូន្យ​ស្ងាត់

7. ទូល‌បង្គំ​ចាំ​យាម ក៏​ដូច​ជា​ចាប​ឥត​គូ នៅ​លើ​ដំបូល​ផ្ទះ

8. ពួក​ខ្មាំង​សត្រូវ​ពោល​ប្រទេច​ចំពោះ​ទូល‌បង្គំ​ជា​ដរាបរាល់​ថ្ងៃហើយ​ពួក​អ្នក​ដែល​ស្អប់​ទូល‌បង្គំគេ​យក​ឈ្មោះ​ទូល‌បង្គំ​ជា​សេចក្ដី​ផ្តាសា

9. ទូល‌បង្គំ​បាន​ទទួល​ទាន​ផេះ​ទុក​ជា​អាហារហើយ​បាន​លាយ​គ្រឿង​ផឹក​របស់​ទូល‌បង្គំ​ដោយ​ទឹក​ភ្នែក

10. ដោយ​ព្រោះ​សេចក្ដី​ថ្នាំង‌ថ្នាក់និង​សេចក្ដី​ក្រោធ​របស់​ទ្រង់ដ្បិត​ទ្រង់​បាន​លើក​ទូល‌បង្គំ​ឡើង ហើយ​បោះ​ចោល​វិញ

11. អស់​ទាំង​ថ្ងៃ​អាយុ​នៃ​ទូល‌បង្គំដូច​ជា​ស្រមោល​ដែល​ជ្រេ​ទៅហើយ​ទូល‌បង្គំ​ក្រៀម​ទៅ​ដូច​ជា​ស្មៅ។

ទំនុក‌ដំកើង 102