15. យ៉ាងនោះ ពួកសាសន៍ដទៃនឹងកោតខ្លាចដល់ព្រះនាមព្រះយេហូវ៉ាហើយអស់ទាំងស្តេចនៅផែនដីនឹងក្រែងខ្លាចដល់សិរីល្អនៃទ្រង់
16. ដ្បិតព្រះយេហូវ៉ាទ្រង់នឹងសង់ក្រុងស៊ីយ៉ូនឡើងវិញហើយនឹងលេចមកក្នុងសិរីល្អនៃទ្រង់
17. ទ្រង់តែងតែទទួលសេចក្ដីអធិស្ឋានរបស់មនុស្សវេទនាឥតដែលមើលងាយចំពោះពាក្យសូមអង្វររបស់គេឡើយ
18. សេចក្ដីនេះនឹងបានកត់ទុកសំរាប់ដំណមនុស្សជាន់ក្រោយឲ្យបណ្តាមនុស្សដែលនឹងកើតឡើងបានសរសើរដំកើងដល់ព្រះយេហូវ៉ា
19. ដ្បិតទ្រង់បានក្រឡេកទតពីជាន់ខ្ពស់នៃទីបរិសុទ្ធទ្រង់គឺព្រះយេហូវ៉ាបានទតពីស្ថានសួគ៌មកពិចារណាមើលផែនដី
20. ដើម្បីនឹងស្តាប់ដំងូររបស់ពួកឈ្លើយហើយនឹងស្រាយលែងអស់អ្នកដែលបានដំរូវឲ្យត្រូវស្លាប់
21. ប្រយោជន៍ឲ្យមនុស្សទាំងឡាយបានប្រកាសព្រះនាមនៃព្រះយេហូវ៉ានៅក្រុងស៊ីយ៉ូននិងសេចក្ដីសរសើរទ្រង់នៅក្រុងយេរូសាឡិម
22. ក្នុងកាលដែលអស់ទាំងសាសន៍បានប្រជុំមូលគ្នាព្រមទាំងនគរទាំងប៉ុន្មានផងដើម្បីនឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ា។
23. ៙ ទ្រង់បានធ្វើឲ្យកំឡាំងរបស់ទូលបង្គំអន់ថយទៅនៅកណ្តាលផ្លូវទ្រង់បានពង្រួញថ្ងៃអាយុរបស់ទូលបង្គំហើយ
24. ទូលបង្គំបានទូលថា ឱព្រះនៃទូលបង្គំអើយទ្រង់មានព្រះជន្មស្ថិតស្ថេរនៅដរាបដល់អស់ទាំងដំណមនុស្សតទៅសូមកុំដកទូលបង្គំចេញ នៅវេលាកណ្តាលអាយុទូលបង្គំឡើយ
25. កាលដើមដំបូងទ្រង់បានតាំងឫសផែនដីហើយផ្ទៃមេឃក៏ជាស្នាដៃរបស់ព្រះហស្តទ្រង់ដែរ
26. របស់ទាំងនោះនឹងវិនាសសូន្យទៅពិតតែទ្រង់នឹងស្ថិតស្ថេរនៅវិញអើ របស់ទាំងនោះនឹងចាស់ទៅ ដូចជាសំលៀកបំពាក់ហើយទ្រង់នឹងផ្លាស់ចេញដូចជាផ្លាស់អាវដូច្នេះនឹងបានផ្លាស់ចេញជាពិត