3. ដ្បិតមនុស្សអាក្រក់ គេអួតពីបំណងក្នុងចិត្តគេឯមនុស្សលោភ ក៏លះបង់ព្រះយេហូវ៉ាអើ គេមើលងាយដល់ទ្រង់ផង
4. មនុស្សអាក្រក់ពោលដោយឫកអំនួតរបស់ខ្លួនគេថា ព្រះទ្រង់នឹងមិនធ្វើទោសទេឯអស់ទាំងគំនិតរបស់គេ នោះតែងគិតថាគ្មានព្រះណាសោះ
5. អស់ទាំងផ្លូវរបស់គេសុទ្ធតែលំបាកជាដរាបឯអស់ទាំងច្បាប់របស់ទ្រង់ នោះខ្ពស់ហួសពីភ្នែកគេគេក៏បូញមាត់ឡកឡឺយឲ្យពួកអ្នកដែលតតាំងនឹងគេ
6. គេនឹកក្នុងចិត្តថា អញនឹងមិនត្រូវរង្គើឡើយក៏មិនត្រូវអន្តរាយ ដរាបដល់អស់ទាំងដំណមនុស្សតទៅ
7. មាត់គេពេញដោយពាក្យជេរប្រមាថព្រមទាំងសេចក្ដីបញ្ឆោត និងសេចក្ដីកំណាចផងនៅក្រោមអណ្តាតគេមានសុទ្ធតែកិច្ចកលនិងសេចក្ដីទុច្ចរិត
8. គេអង្គុយនៅអស់ទាំងទីលបចាំនៃភូមិទាំងប៉ុន្មាននៅត្រង់កន្លែងស្ងាត់កំបាំង នោះគេសំឡាប់មនុស្សជាមនុស្សដែលឥតមានទោសភ្នែកគេរំពៃមើលមនុស្សទុគ៌ត
9. គេឈ្លបលបនៅទីសំងាត់ ដូចជាសិង្ហនៅក្នុងរូងគេលបចាំចាប់មនុស្សក្រីក្រ ក៏ចាប់មនុស្សក្រនោះក្នុងកាលដែលទាញគេមកក្នុងមង
10. គេបំព្រួញខ្លួន ហើយឱនចុះនោះមនុស្សទុគ៌តធ្លាក់ទៅក្នុងអំណាចគេ
11. គេគិតក្នុងចិត្តថាព្រះទ្រង់ភ្លេចហើយទ្រង់លាក់ព្រះភក្ត្រ ទតមិនឃើញឡើយ
12. ឱព្រះយេហូវ៉ាអើយ សូមទ្រង់ក្រោកឡើងឱព្រះអើយ សូមលើកព្រះហស្តទ្រង់ឡើងសូមកុំភ្លេចមនុស្សក្រលំបាកឡើយ
13. ហេតុអ្វីបានជាមនុស្សអាក្រក់ គេមើលងាយដល់ព្រះហើយគិតក្នុងចិត្តថាទ្រង់មិនធ្វើទោសទេដូច្នេះ
14. ទ្រង់បានទតឃើញហើយ ដ្បិតទ្រង់ទតឃើញកិច្ចកលនិងសេចក្ដីរំលោភដើម្បីនឹងសងគេដោយព្រះហស្តទ្រង់មនុស្សទុគ៌ត គេផ្ញើខ្លួននឹងទ្រង់ដ្បិតទ្រង់បានធ្វើជាអ្នកជំនួយ ដល់មនុស្សកំព្រា
15. សូមទ្រង់បំបាក់ដៃនៃមនុស្សអាក្រក់ឯមនុស្សពាល នោះសូមរកអស់ទាំងការអាក្រក់របស់គេទាល់តែមិនឃើញមានទៀត
16. ព្រះយេហូវ៉ាទ្រង់ជាមហាក្សត្រដ៏គង់នៅអស់កល្បជានិច្ចអស់ទាំងសាសន៍ដទៃបានសូន្យបាត់ចេញពីផែនដីរបស់ទ្រង់ហើយ
17. ឱព្រះយេហូវ៉ាអើយ ទ្រង់បានស្តាប់សេចក្ដីបំណងរបស់មនុស្សរាបទាបទ្រង់នឹងតាំងចិត្តគេឲ្យមាំមួន ហើយនឹងផ្ទៀងព្រះកាណ៌ទ្រង់ស្តាប់ផង
18. ដើម្បីនឹងកាត់សេចក្ដីឲ្យមនុស្សកំព្រានិងមនុស្សដែលត្រូវគេសង្កត់សង្កិនប្រយោជន៍ឲ្យមនុស្សដែលកើតពីដីមកបានលែងគំហកកំហែងគេតទៅទៀត។