1. សំបុត្រប៉ុលខ្ញុំ ជាបាវបំរើនៃព្រះ ហើយជាសាវករបស់ព្រះយេស៊ូវគ្រីស្ទ សំរាប់ជាសេចក្តីជំនឿដល់ពួករើសតាំងនៃព្រះ និងសេចក្តីចេះដឹងខាងឯសេចក្តីពិត ដែលត្រូវនឹងសេចក្តីគោរពប្រតិបត្តិដល់ព្រះ
2. ដោយសេចក្តីសង្ឃឹមដល់ជីវិតដ៏នៅអស់កល្បជានិច្ច ដែលព្រះដ៏មិនចេះភូត ទ្រង់បានសន្យាមុនអស់ទាំងកល្ប
3. តែនៅពេលកំណត់ នោះទើបបានសំដែងចេញឲ្យស្គាល់ព្រះបន្ទូលទ្រង់ ដោយការប្រកាសប្រាប់ដែលផ្ញើទុកនឹងខ្ញុំ តាមបង្គាប់របស់ព្រះដ៏ជាព្រះអង្គសង្គ្រោះនៃយើង