12. អស់ទាំងបន្ទាយរបស់ឯងនឹងបានដូចជាដើមល្វា ដែលមានផ្លែទុំជាដំបូង បើអ្នកណាអង្រួន នោះផ្លែក៏ជ្រុះចូលក្នុងមាត់របស់អ្នកដែលស៊ី
13. មើល ពួកជននៅក្នុងឯង សុទ្ធតែជាស្ត្រីទទេ ទ្វារស្រុកឯងបើកពេញចំហ សំរាប់ខ្មាំងសត្រូវ ភ្លើងបានឆេះរនុកឯងអស់ទៅ
14. ចូរដងទឹកទុកសំរាប់ពេលដែលសត្រូវឡោមព័ទ្ធឯងចុះ ត្រូវឲ្យរៀបបន្ទាយឯងឲ្យមាំមួនឡើង ចូរចុះទៅជាន់លាយដីឥដ្ឋ ហើយជួសជុលឡឥដ្ឋឲ្យមាំមួន
15. នៅទីនោះភ្លើងនឹងឆេះបន្សុសឯង ហើយដាវនឹងកាត់ឯងចេញ គឺនឹងស៊ីបង្ហិនឯងដូចជាដង្កូវ ចូរចំរើនគ្នាឲ្យច្រើនឡើងដូចជាដង្កូវទៅ ត្រូវឲ្យមានគ្នាច្រើនដូចជាកណ្តូបផង
16. ឯងបានចំរើនពួកជំនួញរបស់ឯង ឲ្យមានច្រើនជាងផ្កាយនៅលើមេឃ តែដង្កូវបានស៊ីបង្ហិន រួចទៅបាត់ហើយ