3. ឯខែលរបស់មនុស្សខ្លាំងពូកែបានប្រឡាក់ក្រហម ពួកមនុស្សក្លាហានស្លៀកពាក់ក្រហមឆ្អៅ ឯរទេះចំបាំង ក៏ភ្លឺផ្លេកៗនៅថ្ងៃរៀបចំ ហើយគេងាលំពែងដងកកោះយ៉ាងគួរស្ងែង
4. អស់ទាំងរទេះចំបាំងរត់យ៉ាងសំបើម ទៅតាមផ្លូវ ក៏រត់ចុះឡើងតាមផ្លូវធ្លា មានភាពដូចជាចន្លុះ ហើយក៏រត់លឿនដូចជាផ្លេកបន្ទោរ
5. ស្តេចរបស់គេនឹករកអ្នកណាដែលស្ទាត់ជំនាញក្នុងពលទ័ព តែគេដើរទៅទាំងចំពប់ជើង គេប្រញាប់ប្រញាល់នឹងឡើងទៅឯកំផែងក្រុង រួចក៏រៀបចំប្រដាប់បាំងខ្លួន
6. ទ្វារទន្លេបានបើកឡើង ហើយដំណាក់ស្តេចក៏រលាយទៅ
7. ព្រះនាងហ៊ូសាបត្រូវគេចាប់ដឹកទៅជាឈ្លើយ ពួកបាវស្រីរបស់ព្រះនាងក៏ថ្ងូរដូចជាព្រាប ព្រមទាំងគក់ទ្រូងខ្លួនផង។