12. ឯសិង្ហឈ្មោល វាតែងតែហែករំពាល្មមចំអែតកូន ក៏ខាំកសត្វយកមកឲ្យញី ព្រមទាំងបំពេញគុហារបស់វាដោយរំពា ហើយរូងវាដោយសាច់សត្វ
13. ឯព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា នែ អញទាស់នឹងឯង អញនឹងដុតអស់ទាំងរទេះចំបាំងរបស់ឯង ឲ្យឡើងជាផ្សែង ហើយដាវនឹងស៊ីកូនសិង្ហរបស់ឯង អញនឹងបំបាត់ការចាប់រំពារបស់ឯងពីផែនដីចេញ ហើយសំឡេងរបស់ពួកទូតឯង នឹងឥតមានអ្នកណាឮទៀតឡើយ។