ដានីយ៉ែល 9:18-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

18. ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​ផ្អៀង​ព្រះ‌កាណ៌​មក​ស្តាប់ សូម​បើក​ព្រះ‌នេត្រ​ទ្រង់​ទត​មើល​សេចក្ដី​ខូច​បង់​របស់​យើង​ខ្ញុំ និង​ទី​ក្រុង​ដែល​បាន​ហៅ​តាម​ព្រះ‌នាម​ទ្រង់ ដ្បិត​យើង​ខ្ញុំ​មិន​មែន​ទូល‌អង្វរ​ដល់​ទ្រង់​ដោយ​ព្រោះ​យើង​ខ្ញុំ​មាន​សេចក្ដី​សុចរិត​ទេ គឺ​ដោយ​ព្រោះ​តែ​សេចក្ដី​មេត្តា‌ករុណា​ដ៏​ធំ​របស់​ទ្រង់​វិញ

19. ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​ព្រះ‌សណ្តាប់ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​អត់​ទោស ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​ស្តាប់ ហើយ​ប្រោស​មេត្តា​ផង ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​កុំ​បង្អង់​ឡើយ ដោយ​យល់​ដល់​អង្គ​ទ្រង់ ដ្បិត​ទី​ក្រុង​នៃ​ទ្រង់ និង​រាស្ត្រ​របស់​ទ្រង់ បាន​ហៅ​តាម​ព្រះ‌នាម​ទ្រង់​ហើយ។

20. កាល​ខ្ញុំ​កំពុង​តែ​ទូល​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ខ្ញុំ​ព្រម​ទាំង​អធិស្ឋាន និង​លន់‌តួ​បាប​របស់​ខ្លួន​ខ្ញុំ ហើយ​បាប​របស់​ពួក​អ៊ីស្រា‌អែល​ជា​សាសន៍​នៃ​ខ្ញុំ ទាំង​ទូល​អង្វរ​ឲ្យ​ភ្នំ​បរិសុទ្ធ​របស់​ព្រះ​នៃ​ខ្ញុំ​ផង

21. អើ កំពុង​ដែល​ខ្ញុំ​អធិស្ឋាន​នៅ​ឡើយ នោះ​លោក​ដែល​នាម​ជា កាព្រី‌យ៉ែល ជា​អ្នក​ដែល​ខ្ញុំ​បាន​ឃើញ​ក្នុង​ការ​ជាក់​ស្តែង​មុន​ដំបូង លោក​ហោះ​យ៉ាង​លឿន ចូល​មក​ឯ​ខ្ញុំ ក្នុង​រវាង​ពេល​ថ្វាយ​ដង្វាយ​ល្ងាច

22. ហើយ​ក៏​ប្រាប់​ខ្ញុំ ព្រម​ទាំង​សន្ទនា​នឹង​ខ្ញុំ​ថា ដានី‌យ៉ែល​អើយ យើង​បាន​ចេញ​មក​ឥឡូវ ដើម្បី​នឹង​ឲ្យ​អ្នក​មាន​ប្រាជ្ញា ហើយ​នឹង​យោបល់

ដានីយ៉ែល 9