ដានីយ៉ែល 7:1-3 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នៅ​ក្នុង​ឆ្នាំ​ដំបូង នៃ​បេល‌សាសារ ជា​ស្តេច​ក្រុង​បាប៊ី‌ឡូន នោះ​ដានី‌យ៉ែល​លោក​យល់‌សប្តិ ហើយ​ឃើញ​ការ​ជាក់​ស្តែង​នៅ​ក្នុង​ខួរ កំពុង​ដេក​លើ​ដំណេក រួច​ក៏​កត់​សប្តិ​នោះ​ទុក ហើយ​ប្រាប់​ដោយ​សង្ខេប​តាម​សេចក្ដី​ដែល​សំខាន់ៗ

2. ដានី‌យ៉ែល​លោក​បរិយាយ​ថា ខ្ញុំ​បាន​ឃើញ​ការ​ជាក់​ស្តែង​នៅ​ពេល​យប់​ដូច្នេះ ខ្យល់​ទាំង​៤​នៅ​លើ​អាកាស​ធ្លាក់​ចុះ​មក​លើ​មហា​សមុទ្រ

3. រួច​មាន​សត្វ​ធំ​៤​ឡើង​ចេញ​ពី​សមុទ្រ​មក មាន​សណ្ឋាន​ផ្សេងៗ​គ្នា

ដានីយ៉ែល 7