ដានីយ៉ែល 4:4-8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. យើង នេប៊ូ‌ក្នេសា កំពុង​នៅ​ជា​សុខ នៅ​ក្នុង​ដំណាក់​របស់​យើង ហើយ​កំពុង​ចំរើន​នៅ​ក្នុង​ព្រះ‌រាជ‌វាំង

5. នោះ​យើង​ឃើញ​និមិត្ត​ដែល​នាំ​ឲ្យ​តក់‌ស្លុត ហើយ​គំនិត​ដែល​យើង​គិត​នៅ​លើ​ដំណេក និង​ការ​ជាក់​ស្តែង​នៅ​ក្នុង​ខួរ ក៏​នាំ​ឲ្យ​យើង​បារម្ភ​ព្រួយ​ទៅ

6. ដូច្នេះ យើង​បាន​ចេញ​បង្គាប់​ឲ្យ​នាំ​អស់​ទាំង​អ្នក​ប្រាជ្ញ​ក្នុង​ក្រុង​បាប៊ី‌ឡូន មក​ចំពោះ​យើង ដើម្បី​ឲ្យ​គេ​បាន​កាត់​ស្រាយ​ន័យ​សុបិន​និមិត្ត​នោះ ឲ្យ​យើង​ដឹង

7. នោះ​ពួក​គ្រូ​មន្ត‌អាគម គ្រូ​អង្គុយ​ធម៌ ពួក​ខាល់ដេ និង​គ្រូ​ទាយ​ក៏​មក ហើយ​យើង​បាន​ប្រាប់​សុបិន​នោះ​ដល់​គេ តែ​គេ​មិន​បាន​កាត់​ស្រាយ​ឲ្យ​យើង​យល់​ន័យ​សោះ

8. លុះ​ក្រោយ​មក ដានី‌យ៉ែល ដែល​មាន​ឈ្មោះ បេល‌ថិស្សា‌សារ តាម​ព្រះ‌នាម​ព្រះ​នៃ​យើង បាន​ចូល​មក​ចំពោះ​យើង ជា​អ្នក​ដែល​មាន​វិញ្ញាណ​របស់​ព្រះ​ដ៏​បរិសុទ្ធ សណ្ឋិត​នៅ​លើ​ខ្លួន​យើង​ក៏​ប្រាប់​សុបិន​នោះ​ដល់​គាត់​ថា

ដានីយ៉ែល 4