4. តែចំណែកអ្នក ឱដានីយ៉ែលអើយ ចូរបិទបាំងពាក្យទាំងនេះ ហើយបិទត្រាសៀវភៅនេះទុកដរាបដល់គ្រាចុងបំផុតចុះ មនុស្សជាច្រើននឹងខំរកយល់ ហើយចំណេះនឹងបានចំរើនឡើង។
5. គ្រានោះ ខ្ញុំដានីយ៉ែលក៏មើលទៅឃើញមាន២នាក់ទៀតឈរនៅ ១ត្រើយទន្លេខាងអាយ ហើយ១ត្រើយទន្លេខាងនាយ
6. ម្នាក់ក៏និយាយដល់មនុស្សស្លៀកពាក់សំពត់ទេសឯក ដែលនៅពីលើទឹកទន្លេថា តើកាលណាបានដល់ចុងបំផុតនៃការអស្ចារ្យទាំងនេះ
7. ខ្ញុំក៏ឮមនុស្សដែលស្លៀកពាក់សំពត់ទេសឯក ដែលនៅពីលើទឹកទន្លេនោះ ក្នុងកាលដែលលោកបានលើកដៃទាំងស្តាំទាំងឆ្វេងទៅឯលើ ស្បថដោយនូវព្រះអង្គដែលមានព្រះជន្មរស់នៅអស់កល្បជានិច្ចថា ការនេះនឹងមាននៅអស់១ខួប ២ខួប ហើយកន្លះខួប ហើយកាលណាគេបានបង្ហើយការបំបែកកំទេចអំណាចរបស់ជនជាតិបរិសុទ្ធរួចជាស្រេច នោះការទាំងនេះនឹងបានសំរេចដែរ
8. ខ្ញុំបានឮ តែមិនបានយល់សោះ ដូច្នេះ ខ្ញុំសួរថា ឱលោកម្ចាស់អើយ តើចុងបំផុតនៃការទាំងនេះនឹងបានយ៉ាងណាទៅ
9. តែលោកតបថា ដានីយ៉ែលអើយ ចូរទៅចុះ ដ្បិតសេចក្ដីទាំងនេះត្រូវបិទបាំង ហើយបិទត្រាទុក ដរាបដល់គ្រាបំផុត
10. មនុស្សជាច្រើននឹងសំអាត ហើយជំរះខ្លួនឲ្យសស្គុស រួចនឹងបានសំរងជាស្រេច ឯពួកមនុស្សអាក្រក់ គេនឹងចេះតែប្រព្រឹត្តអំពើអាក្រក់ទៅ តែគ្មានមនុស្សអាក្រក់ណាមួយនឹងបានយល់ទេ ចំណែកឯពួកអ្នកមានប្រាជ្ញា គេនឹងយល់វិញ