2. ហើយពួកអ្នកដែលដេកលក់នៅក្នុងធូលីដី និងភ្ញាក់ឡើងវិញជាច្រើន គឺខ្លះឲ្យបានជីវិតរស់នៅអស់កល្បជានិច្ច និងខ្លះឲ្យបានសេចក្ដីអាម៉ាស់ខ្មាស ហើយឲ្យបានជាទីខ្ពើមឆ្អើម នៅអស់កល្បជានិច្ចវិញ
3. ឯពួកអ្នកដែលមានប្រាជ្ញា គេនឹងភ្លឺដូចជារស្មីនៃផ្ទៃមេឃ ហើយពួកអ្នកដែលទាញនាំមនុស្សជាច្រើនឲ្យវិលមកឯសេចក្ដីសុចរិត នោះនឹងភ្លឺដូចជាអស់ទាំងផ្កាយនៅជាដរាបតទៅ
4. តែចំណែកអ្នក ឱដានីយ៉ែលអើយ ចូរបិទបាំងពាក្យទាំងនេះ ហើយបិទត្រាសៀវភៅនេះទុកដរាបដល់គ្រាចុងបំផុតចុះ មនុស្សជាច្រើននឹងខំរកយល់ ហើយចំណេះនឹងបានចំរើនឡើង។
5. គ្រានោះ ខ្ញុំដានីយ៉ែលក៏មើលទៅឃើញមាន២នាក់ទៀតឈរនៅ ១ត្រើយទន្លេខាងអាយ ហើយ១ត្រើយទន្លេខាងនាយ
6. ម្នាក់ក៏និយាយដល់មនុស្សស្លៀកពាក់សំពត់ទេសឯក ដែលនៅពីលើទឹកទន្លេថា តើកាលណាបានដល់ចុងបំផុតនៃការអស្ចារ្យទាំងនេះ
7. ខ្ញុំក៏ឮមនុស្សដែលស្លៀកពាក់សំពត់ទេសឯក ដែលនៅពីលើទឹកទន្លេនោះ ក្នុងកាលដែលលោកបានលើកដៃទាំងស្តាំទាំងឆ្វេងទៅឯលើ ស្បថដោយនូវព្រះអង្គដែលមានព្រះជន្មរស់នៅអស់កល្បជានិច្ចថា ការនេះនឹងមាននៅអស់១ខួប ២ខួប ហើយកន្លះខួប ហើយកាលណាគេបានបង្ហើយការបំបែកកំទេចអំណាចរបស់ជនជាតិបរិសុទ្ធរួចជាស្រេច នោះការទាំងនេះនឹងបានសំរេចដែរ