1. នៅគ្រានោះ មីកែល ជាមហាទេវតាដែលដំណាងពួកកូនចៅរបស់សាសន៍អ្នក លោកនឹងឈរឡើង ក៏នឹងមានគ្រាវេទនាជាខ្លាំង ដល់ម៉្លេះបានជាចាប់តាំងពីមាននគរដរាបដល់វេលានោះឯង នោះមិនដែលកើតមានយ៉ាងដូច្នោះឡើយ ហើយនៅគ្រានោះ សាសន៍អ្នកនឹងបានប្រោសឲ្យរួច គឺអស់អ្នកណាដែលមានកត់ទុកក្នុងបញ្ជី
2. ហើយពួកអ្នកដែលដេកលក់នៅក្នុងធូលីដី និងភ្ញាក់ឡើងវិញជាច្រើន គឺខ្លះឲ្យបានជីវិតរស់នៅអស់កល្បជានិច្ច និងខ្លះឲ្យបានសេចក្ដីអាម៉ាស់ខ្មាស ហើយឲ្យបានជាទីខ្ពើមឆ្អើម នៅអស់កល្បជានិច្ចវិញ
3. ឯពួកអ្នកដែលមានប្រាជ្ញា គេនឹងភ្លឺដូចជារស្មីនៃផ្ទៃមេឃ ហើយពួកអ្នកដែលទាញនាំមនុស្សជាច្រើនឲ្យវិលមកឯសេចក្ដីសុចរិត នោះនឹងភ្លឺដូចជាអស់ទាំងផ្កាយនៅជាដរាបតទៅ
4. តែចំណែកអ្នក ឱដានីយ៉ែលអើយ ចូរបិទបាំងពាក្យទាំងនេះ ហើយបិទត្រាសៀវភៅនេះទុកដរាបដល់គ្រាចុងបំផុតចុះ មនុស្សជាច្រើននឹងខំរកយល់ ហើយចំណេះនឹងបានចំរើនឡើង។
5. គ្រានោះ ខ្ញុំដានីយ៉ែលក៏មើលទៅឃើញមាន២នាក់ទៀតឈរនៅ ១ត្រើយទន្លេខាងអាយ ហើយ១ត្រើយទន្លេខាងនាយ
6. ម្នាក់ក៏និយាយដល់មនុស្សស្លៀកពាក់សំពត់ទេសឯក ដែលនៅពីលើទឹកទន្លេថា តើកាលណាបានដល់ចុងបំផុតនៃការអស្ចារ្យទាំងនេះ