42. វានឹងលូកដៃទៅលើប្រទេសទាំងអស់ ហើយស្រុកអេស៊ីព្ទក៏មិនបានរួចដែរ
43. គឺវានឹងគ្រប់គ្រងលើអស់ទាំងមាស និងប្រាក់ ជាព្រះរាជទ្រព្យ និងលើគ្រប់ទាំងរបស់មានដំឡៃនៅស្រុកអេស៊ីព្ទ ឯពួកសាសន៍លីប៊ី និងសាសន៍អេធីយ៉ូពី គេនឹងជាប់តាមដានជើងវា
44. តែដំណឹងដែលនឹងចេញពីស្រុកខាងកើត ហើយពីខាងជើង និងនាំឲ្យវាវិតក្កព្រួយ ដូច្នេះវានឹងចេញទៅ ដោយសេចក្ដីក្រេវក្រោធយ៉ាងខ្លាំង ដើម្បីនឹងបំផ្លាញ ហើយរំលាងមនុស្សជាច្រើនបង់
45. វានឹងដំឡើងអស់ទាំងពន្លានៃព្រះរាជស្ថាន នៅជាកណ្តាលសមុទ្រ ហើយនឹងភ្នំបរិសុទ្ធដ៏ឧត្តម ប៉ុន្តែវានឹងមកដល់ចុងបំផុតរបស់វា ឥតមានអ្នកណាជួយឡើយ