ដានីយ៉ែល 10:9-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. ប៉ុន្តែ​ខ្ញុំ​ឮ​សំឡេង​នៃ​ពាក្យ​របស់​អ្នក​នោះ​បាន កាល​ខ្ញុំ​បាន​ឮ​សំឡេង​នៃ​ពាក្យ​នោះ​រួច​ហើយ នោះ​ខ្ញុំ​ក៏​លង់​ស្មារតី​ទៅ មាន​មុខ​ផ្កាប់​ចុះ​ដល់​ដី។

10. នោះ​មាន​ដៃ​១​ពាល់​ខ្ញុំ ឲ្យ​ខ្ញុំ​ញ័រ​ងើប​ឡើង ដោយ​ជង្គង់ និង​បាត​ដៃ

11. រួច​ក៏​ពោល​មក​ខ្ញុំ​ថា ឱ​ដានី‌យ៉ែល​ជា​អ្នក​សំណប់​យ៉ាង​សំខាន់​អើយ ចូរ​យល់​ពាក្យ ដែល​យើង​ប្រាប់​អ្នក ហើយ​ឈរ​ឲ្យ​ត្រង់​ឡើង​ចុះ ពី​ព្រោះ​យើង​ត្រូវ​ចាត់​មក​ឯ​អ្នក កាល​លោក​បាន​ពោល​ពាក្យ​ទាំង​នោះ​មក​ខ្ញុំ​ហើយ នោះ​ខ្ញុំ​ក៏​ឈរ​នៅ​ទាំង​ញាប់‌ញ័រ

12. រួច​លោក​ប្រាប់​ខ្ញុំ​ថា ដានី‌យ៉ែល​អើយ កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​ចាប់​តាំង​ពី​ថ្ងៃ​មុន​ដំបូង ដែល​អ្នក​បាន​តាំង​ចិត្ត​រក​យល់ ហើយ​បន្ទាប​ខ្លួន​ចុះ នៅ​ចំពោះ​ព្រះ​នៃ​អ្នក នោះ​ពាក្យ​របស់​អ្នក​ក៏​បាន​ឮ​ហើយ រួច​យើង​ក៏​បាន​មក ដោយ​ព្រោះ​ពាក្យ​នោះ

13. ប៉ុន្តែ​ម្ចាស់​ដ៏​ធំ​នៃ​នគរ​ពើស៊ី បាន​ឃាត់​យើង​អស់​២១​ថ្ងៃ តែ​មើល មីកែល ជា​ពួក​មហា​ទេវតា​១​បាន​មក​ជួយ​យើង​យ៉ាង​នោះ យើង​បាន​នៅ​ទី​នោះ​ជា​មួយ​នឹង​ពួក​ស្តេច​ពើស៊ី​ទៅ

14. ឥឡូវ​នេះ​បាន​មក ដើម្បី​ឲ្យ​អ្នក​យល់​ពី​ការ​ដែល​ត្រូវ​កើត​ដល់​សាសន៍​អ្នក នៅ​គ្រា​ក្រោយ​បង្អស់ ដ្បិត​ការ​ជាក់​ស្តែង​នេះ​សំដៅ​ដល់​យូរ​ថ្ងៃ​ទៅ​ខាង​មុខ

15. លុះ​កាល​លោក​បាន​និយាយ​មក​ខ្ញុំ តាម​សេចក្ដី​ទាំង​នោះ​រួច​ហើយ នោះ​ខ្ញុំ​ក៏​ឱន​មុខ​មើល​ទៅ​ដី ហើយ​បាន​គ​នៅ

16. នោះ​ឃើញ​មាន​ម្នាក់​មាន​ភាព​ដូច​មនុស្ស​ជាតិ មក​ពាល់​បបូរ​មាត់​ខ្ញុំ រួច​ខ្ញុំ​ហា​មាត់​និយាយ​ដល់​លោក ដែល​ឈរ​នៅ​មុខ​ខ្ញុំ​ថា ឱ​លោក​ម្ចាស់​អើយ សេចក្ដី​បារម្ភ​ព្រួយ​បាន​ចាប់​ខ្ញុំ ដោយ​ព្រោះ​ឃើញ​ការ​ជាក់​ស្តែង​នេះ ហើយ​ខ្ញុំ​ឥត​មាន​កំឡាំង​ទៀត​សោះ

ដានីយ៉ែល 10