ដានីយ៉ែល 10:15-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. លុះ​កាល​លោក​បាន​និយាយ​មក​ខ្ញុំ តាម​សេចក្ដី​ទាំង​នោះ​រួច​ហើយ នោះ​ខ្ញុំ​ក៏​ឱន​មុខ​មើល​ទៅ​ដី ហើយ​បាន​គ​នៅ

16. នោះ​ឃើញ​មាន​ម្នាក់​មាន​ភាព​ដូច​មនុស្ស​ជាតិ មក​ពាល់​បបូរ​មាត់​ខ្ញុំ រួច​ខ្ញុំ​ហា​មាត់​និយាយ​ដល់​លោក ដែល​ឈរ​នៅ​មុខ​ខ្ញុំ​ថា ឱ​លោក​ម្ចាស់​អើយ សេចក្ដី​បារម្ភ​ព្រួយ​បាន​ចាប់​ខ្ញុំ ដោយ​ព្រោះ​ឃើញ​ការ​ជាក់​ស្តែង​នេះ ហើយ​ខ្ញុំ​ឥត​មាន​កំឡាំង​ទៀត​សោះ

17. ដ្បិត​ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ ជា​បាវ​បំរើ​របស់​លោក​ម្ចាស់ ហ៊ាន​និយាយ​នឹង​លោក​បាន ពី​ព្រោះ​ចំណែក​ខ្ញុំ ស្រាប់​តែ​គ្មាន​កំឡាំង​នៅ​ក្នុង​ខ្លួន​ទៀត​សោះ ក៏​គ្មាន​ដង្ហើម​សល់​នៅ​ដែរ។

18. រួច​មក​មាន​ម្នាក់​មាន​ភាព​ដូច​ជា​មនុស្ស​ជាតិ បាន​ពាល់​ខ្ញុំ​ទៀត ហើយ​ក៏​ចំរើន​កំឡាំង​ដល់​ខ្ញុំ

ដានីយ៉ែល 10