14. ឥឡូវនេះបានមក ដើម្បីឲ្យអ្នកយល់ពីការដែលត្រូវកើតដល់សាសន៍អ្នក នៅគ្រាក្រោយបង្អស់ ដ្បិតការជាក់ស្តែងនេះសំដៅដល់យូរថ្ងៃទៅខាងមុខ
15. លុះកាលលោកបាននិយាយមកខ្ញុំ តាមសេចក្ដីទាំងនោះរួចហើយ នោះខ្ញុំក៏ឱនមុខមើលទៅដី ហើយបានគនៅ
16. នោះឃើញមានម្នាក់មានភាពដូចមនុស្សជាតិ មកពាល់បបូរមាត់ខ្ញុំ រួចខ្ញុំហាមាត់និយាយដល់លោក ដែលឈរនៅមុខខ្ញុំថា ឱលោកម្ចាស់អើយ សេចក្ដីបារម្ភព្រួយបានចាប់ខ្ញុំ ដោយព្រោះឃើញការជាក់ស្តែងនេះ ហើយខ្ញុំឥតមានកំឡាំងទៀតសោះ
17. ដ្បិតធ្វើដូចម្តេចឲ្យខ្ញុំ ជាបាវបំរើរបស់លោកម្ចាស់ ហ៊ាននិយាយនឹងលោកបាន ពីព្រោះចំណែកខ្ញុំ ស្រាប់តែគ្មានកំឡាំងនៅក្នុងខ្លួនទៀតសោះ ក៏គ្មានដង្ហើមសល់នៅដែរ។
18. រួចមកមានម្នាក់មានភាពដូចជាមនុស្សជាតិ បានពាល់ខ្ញុំទៀត ហើយក៏ចំរើនកំឡាំងដល់ខ្ញុំ
19. រួចប្រាប់ខ្ញុំថា ឱអ្នកសំណប់យ៉ាងសំខាន់អើយ កុំឲ្យខ្លាចឡើយ សូមឲ្យបានប្រកបដោយសេចក្ដីសុខចុះ ចូរឲ្យមានកំឡាំងឡើង អើ ចូរមានកំឡាំងឡើង កាលលោកបានពោលនឹងខ្ញុំហើយ នោះខ្ញុំក៏មានកំឡាំងឡើង ហើយខ្ញុំនិយាយថា សូមឲ្យលោកម្ចាស់មានប្រសាសន៍មកចុះ ពីព្រោះលោកបានចំរើនកំឡាំងដល់ខ្ញុំហើយ