80. កូនចានមាស១ ទំងន់១០ដំឡឹង ដាក់ពេញដោយកំញាន
81. គោស្ទាវ១ ចៀមឈ្មោល១ កូនចៀមឈ្មោល១ អាយុ១ខួប សំរាប់ជាដង្វាយដុត
82. ពពែឈ្មោល១ សំរាប់ជាដង្វាយលោះបាប
83. ហើយគោឈ្មោល២ ចៀមឈ្មោល៥ ពពែឈ្មោល៥ និងកូនចៀមឈ្មោល៥ អាយុ១ខួប សំរាប់ជាដង្វាយមេត្រី នេះហើយជាដង្វាយរបស់អ័ហ៊ីរ៉ា ជាកូនអេណាន់។
84. នេះជាដង្វាយរបស់ពួកដែលជាកំពូលលើសាសន៍អ៊ីស្រាអែល សំរាប់បុណ្យឆ្លងអាសនា នៅថ្ងៃដែលលាបប្រេងនោះ រួមទាំងអស់ គឺជាថាសប្រាក់១២ ចានគោមប្រាក់១២ កូនចានមាស១២