5. ចូរទទួលពីគេចុះ ដើម្បីនឹងប្រើសំរាប់ការងារនៃត្រសាលជំនុំ ត្រូវឲ្យឯងប្រគល់ទៅពួកលេវី តាមក្រសួងរបស់គេរៀងខ្លួន
6. ដូច្នេះម៉ូសេក៏ទទួលរទេះទាំងនោះ ព្រមទាំងគោផង ប្រគល់ឲ្យដល់ពួកលេវី
7. លោកឲ្យរទេះ២ និងគោ២នឹមទៅពួកកូនចៅគើសុន តាមក្រសួងគេ
8. ហើយរទេះ៤ និងគោ៤នឹម ទៅពួកកូនចៅម្រ៉ារី តាមក្រសួងគេ នៅក្រោមបង្គាប់អ៊ីថាម៉ារ ជាកូនអើរ៉ុន ដ៏ជាសង្ឃ
9. តែមិនបានឲ្យដល់ពួកកូនចៅកេហាត់ទេ ពីព្រោះក្រសួងគេត្រូវខាងទីបរិសុទ្ធ គេត្រូវតែលីសែងវិញ។
10. ពួកដែលជាកំពូលទាំងនោះ ក៏ថ្វាយដង្វាយសំរាប់បុណ្យឆ្លងអាសនា នៅថ្ងៃដែលលាបប្រេង គឺគេនាំយកដង្វាយគេមកនៅមុខអាសនា
11. រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ត្រូវឲ្យពួក ដែលជាកំពូលនេះថ្វាយដង្វាយរបស់គេ ក្នុង១ថ្ងៃម្នាក់ សំរាប់បុណ្យឆ្លងអាសនា។
12. ឯអ្នកដែលថ្វាយដង្វាយរបស់ខ្លួន ក្នុងថ្ងៃមុនដំបូង នោះគឺណាសូន ជាកូនអ័មីន៉ាដាប់ ក្នុងពូជអំបូរយូដា
13. ហើយដង្វាយរបស់លោក គឺជាថាសប្រាក់១ ទំងន់១៣០ដំឡឹង ចានគោមប្រាក់១ ទំងន់៧០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ ទាំង២ដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង សំរាប់ជាដង្វាយម្សៅ
14. កូនចានមាស១ ទំងន់១០ដំឡឹង ដាក់ពេញដោយកំញាន
15. គោស្ទាវ១ ចៀមឈ្មោល១ កូនចៀមឈ្មោល១ អាយុ១ខួប សំរាប់ជាដង្វាយដុត
16. ពពែឈ្មោល១ សំរាប់ជាដង្វាយលោះបាប
17. ហើយគោឈ្មោល២ ចៀមឈ្មោល៥ និងកូនចៀមឈ្មោល៥ អាយុ១ខួប សំរាប់ជាដង្វាយមេត្រី នេះហើយជាដង្វាយរបស់ណាសូន ជាកូនអ័មីន៉ាដាប់។
18. នៅថ្ងៃទី២ នោះនេថានេល ជាកូនស៊ូហារ ជាកំពូលលើពូជអំបូរអ៊ីសាខារក៏ថ្វាយ
19. លោកថ្វាយដង្វាយរបស់លោក គឺជាថាសប្រាក់១ទំងន់១៣០ដំឡឹង ចានគោមប្រាក់១ ទំងន់៧០ដំឡឹង តាមដំឡឹងប្រើក្នុងទីបរិសុទ្ធ ទាំង២ដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង សំរាប់ជាដង្វាយម្សៅ
20. កូនចានមាស១ ទំងន់១០ដំឡឹង ដាក់ពេញដោយកំញាន
21. គោស្ទាវ១ ចៀមឈ្មោល១ កូនចៀមឈ្មោល១ អាយុ១ខួប សំរាប់ជាដង្វាយដុត
22. ពពែឈ្មោល១ សំរាប់ជាដង្វាយលោះបាប