46. ពពែឈ្មោល១ សំរាប់ជាដង្វាយលោះបាប
47. ហើយគោឈ្មោល២ ចៀមឈ្មោល៥ ពពែឈ្មោល៥ និងកូនចៀមឈ្មោល៥ អាយុ១ខួប សំរាប់ជាដង្វាយមេត្រី នេះហើយជាដង្វាយរបស់អេលាសាប់ ជាកូនដេហ៊ូអែល។
48. នៅថ្ងៃទី៧ នោះត្រូវជាអេលីសាម៉ា ជាកូនអាំមីហ៊ូត ជាកំពូលលើពួកកូនចៅអេប្រាអិម
49. ដង្វាយរបស់លោក គឺជាថាសប្រាក់១ ទំងន់១៣០ដំឡឹង ចានគោមប្រាក់១ ទំងន់៧០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ ទាំង២ដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង សំរាប់ជាដង្វាយម្សៅ