42. នៅថ្ងៃទី៦ នោះត្រូវជាអេលាសាប់ ជាកូនដេហ៊ូអែល ជាកំពូលលើពួកកូនចៅកាឌ់
43. ដង្វាយរបស់លោក គឺជាថាសប្រាក់១ ទំងន់១៣០ដំឡឹង ចានគោមប្រាក់១ ទំងន់៧០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ ទាំង២ដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង សំរាប់ជាដង្វាយម្សៅ
44. កូនចានមាស១ ទំងន់១០ដំឡឹង ដាក់ពេញដោយកំញាន
45. គោស្ទាវ១ ចៀមឈ្មោល១ កូនចៀមឈ្មោល១ អាយុ១ខួប សំរាប់ជាដង្វាយដុត
46. ពពែឈ្មោល១ សំរាប់ជាដង្វាយលោះបាប
47. ហើយគោឈ្មោល២ ចៀមឈ្មោល៥ ពពែឈ្មោល៥ និងកូនចៀមឈ្មោល៥ អាយុ១ខួប សំរាប់ជាដង្វាយមេត្រី នេះហើយជាដង្វាយរបស់អេលាសាប់ ជាកូនដេហ៊ូអែល។
48. នៅថ្ងៃទី៧ នោះត្រូវជាអេលីសាម៉ា ជាកូនអាំមីហ៊ូត ជាកំពូលលើពួកកូនចៅអេប្រាអិម
49. ដង្វាយរបស់លោក គឺជាថាសប្រាក់១ ទំងន់១៣០ដំឡឹង ចានគោមប្រាក់១ ទំងន់៧០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ ទាំង២ដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង សំរាប់ជាដង្វាយម្សៅ
50. កូនចានមាស១ ទំងន់១០ដំឡឹង ដាក់ពេញដោយកំញាន
51. គោស្ទាវ១ ចៀមឈ្មោល១ កូនចៀមឈ្មោល១អាយុ១ខួប សំរាប់ជាដង្វាយដុត
52. ពពែឈ្មោល១ សំរាប់ជាដង្វាយលោះបាប
53. ហើយគោឈ្មោល២ ចៀមឈ្មោល៥ ពពែឈ្មោល៥ និងកូនចៀមឈ្មោល៥ អាយុ១ខួប សំរាប់ជាដង្វាយមេត្រី នេះហើយជាដង្វាយរបស់អេលីសាម៉ា ជាកូនអាំមីហ៊ូត។
54. នៅថ្ងៃទី៨ នោះត្រូវជាកាម៉ាលាល ជាកូនផ្តាស៊ើរ ជាកំពូលលើពួកកូនចៅម៉ាន៉ាសេ
55. ដង្វាយរបស់លោក គឺជាថាសប្រាក់១ ទំងន់១៣០ដំឡឹង ចានគោមប្រាក់១ទំងន់៧០ដំឡឹង តាមដំឡឹងដែលប្រើទីបរិសុទ្ធ ទាំង២ដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង សំរាប់ជាដង្វាយម្សៅ
56. កូនចានមាស១ ទំងន់១០ដំឡឹង ដាក់ពេញដោយកំញាន
57. គោស្ទាវ១ ចៀមឈ្មោល១ កូនចៀមឈ្មោល១ អាយុ១ខួប សំរាប់ជាដង្វាយដុត
58. ពពែឈ្មោល១ សំរាប់ជាដង្វាយលោះបាប
59. ហើយគោឈ្មោល២ ចៀមឈ្មោល៥ ពពែឈ្មោល៥ និងកូនចៀមឈ្មោល៥ អាយុ១ខួប សំរាប់ជាដង្វាយមេត្រី នេះហើយជាដង្វាយរបស់កាម៉ាលាល ជាកូនផ្តាស៊ើរ។