4. ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលដល់ម៉ូសេថា
5. ចូរទទួលពីគេចុះ ដើម្បីនឹងប្រើសំរាប់ការងារនៃត្រសាលជំនុំ ត្រូវឲ្យឯងប្រគល់ទៅពួកលេវី តាមក្រសួងរបស់គេរៀងខ្លួន
6. ដូច្នេះម៉ូសេក៏ទទួលរទេះទាំងនោះ ព្រមទាំងគោផង ប្រគល់ឲ្យដល់ពួកលេវី
7. លោកឲ្យរទេះ២ និងគោ២នឹមទៅពួកកូនចៅគើសុន តាមក្រសួងគេ
8. ហើយរទេះ៤ និងគោ៤នឹម ទៅពួកកូនចៅម្រ៉ារី តាមក្រសួងគេ នៅក្រោមបង្គាប់អ៊ីថាម៉ារ ជាកូនអើរ៉ុន ដ៏ជាសង្ឃ
9. តែមិនបានឲ្យដល់ពួកកូនចៅកេហាត់ទេ ពីព្រោះក្រសួងគេត្រូវខាងទីបរិសុទ្ធ គេត្រូវតែលីសែងវិញ។
10. ពួកដែលជាកំពូលទាំងនោះ ក៏ថ្វាយដង្វាយសំរាប់បុណ្យឆ្លងអាសនា នៅថ្ងៃដែលលាបប្រេង គឺគេនាំយកដង្វាយគេមកនៅមុខអាសនា
11. រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ត្រូវឲ្យពួក ដែលជាកំពូលនេះថ្វាយដង្វាយរបស់គេ ក្នុង១ថ្ងៃម្នាក់ សំរាប់បុណ្យឆ្លងអាសនា។
12. ឯអ្នកដែលថ្វាយដង្វាយរបស់ខ្លួន ក្នុងថ្ងៃមុនដំបូង នោះគឺណាសូន ជាកូនអ័មីន៉ាដាប់ ក្នុងពូជអំបូរយូដា