11. ត្រូវឲ្យសង្ឃថ្វាយ១ជាដង្វាយលោះបាប ហើយ១ទៀតជាដង្វាយដុត ដើម្បីឲ្យធួននឹងអ្នកនោះ ដោយព្រោះកំហុស ដែលបានធ្វើពីដំណើរខ្មោចស្លាប់នោះ ព្រមទាំងញែកអ្នកនោះចេញជាបរិសុទ្ធនៅថ្ងៃនោះឯង
12. រួចត្រូវឲ្យអ្នកនោះបន់កំណត់ពេលវេលា ដែលញែកខ្លួនចេញថ្វាយព្រះយេហូវ៉ា ជាថ្មីទៀត ហើយត្រូវយកកូនចៀម អាយុ១ខួប មកសំរាប់ជាដង្វាយ ដោយព្រោះការរំលង ដ្បិតថ្ងៃមុនទាំងប៉ុន្មានបានសាបសូន្យហើយ ពីព្រោះបានខូចសេចក្ដីបរិសុទ្ធខ្លួនហើយ។
13. នេះជាច្បាប់នៃពួកន៉ាសារីតក្នុងកាលដែលកំណត់ញែកខ្លួនចេញនោះបានសំរេចហើយ ត្រូវឲ្យនាំអ្នកនោះទៅឯមាត់ទ្វារត្រសាលជំនុំ
14. ហើយអ្នកនោះត្រូវថ្វាយដង្វាយរបស់ខ្លួន ដល់ព្រះយេហូវ៉ា គឺកូនចៀមឈ្មោល១ឥតខ្ចោះអាយុ១ខួបសំរាប់ជាដង្វាយដុត និងកូនចៀមញី១ឥតខ្ចោះអាយុ១ខួប សំរាប់ជាដង្វាយលោះបាប ហើយចៀមឈ្មោល១ឥតខ្ចោះ សំរាប់ជាដង្វាយមេត្រី