28. តែបើមិនបានសៅហ្មងទេ គឺនាងបរិសុទ្ធស្អាតវិញ នោះនឹងបានរួច ហើយនឹងមានកូនផង
29. នេះហើយជាច្បាប់ ខាងឯសេចក្ដីប្រចណ្ឌ កាលណាស្ត្រីណា ដែលនៅក្រោមអំណាចប្ដី នឹងបែរចេញទៅក្បត់ប្ដីខ្លួនឲ្យមានសៅហ្មង
30. ឬបើមានមនុស្សណាកើតមានចិត្តប្រចណ្ឌនឹងប្រពន្ធ ដោយមានសេចក្ដីសង្ស័យ នោះត្រូវនាំនាងទៅឲ្យឈរនៅចំពោះព្រះយេហូវ៉ា ហើយត្រូវឲ្យសង្ឃធ្វើសំរេចតាមច្បាប់នេះគ្រប់ចំពូក
31. គឺយ៉ាងដូច្នោះ ដែលមនុស្សនោះនឹងបានវៀររួច ពីសេចក្ដីទុច្ចរិត តែឯស្ត្រីនោះ ត្រូវទ្រាំទ្រនឹងអំពើដ៏លាមករបស់ខ្លួនវិញ។