16. ត្រូវឲ្យសង្ឃនាំនាងនោះមកជិត ឲ្យឈរនៅចំពោះព្រះយេហូវ៉ា
17. រួចត្រូវយកទឹកបរិសុទ្ធចាក់ក្នុងចានដី ហើយយកធូលីដីក្នុងរោងឧបោសថដាក់ចុះក្នុងទឹកនោះ
18. ត្រូវឲ្យសង្ឃឲ្យនាងឈរនៅចំពោះព្រះយេហូវ៉ា ហើយបើកក្បាលនៅទទេ រួចត្រូវដាក់ជាដង្វាយរំឭក គឺជាដង្វាយខាងឯសេចក្ដីប្រចណ្ឌនោះនៅបាតដៃនាង ហើយសង្ឃត្រូវកាន់ទឹកល្វីង ដែលនាំឲ្យត្រូវបណ្តាសានោះនៅក្នុងដៃ
19. រួចត្រូវឲ្យនាងស្បថ ដោយប្រាប់ថា បើគ្មានប្រុសដទៃណារួមដំណេកនឹងនាង ឬបើនាងមិនបានបែរទៅឯសេចក្ដីសៅហ្មង ដើម្បីនឹងក្បត់ប្ដីទេ នោះឲ្យនាងរួចពីទឹកល្វីង ដែលនាំឲ្យត្រូវបណ្តាសានេះចុះ
20. តែបើនាង ដែលនៅក្រោមអំណាចប្ដី បានបែរចេញទៅរួមដំណេកនឹងប្រុសដទៃណាក្រៅពីប្ដីខ្លួន ឲ្យមានសេចក្ដីសៅហ្មងវិញ
21. យ៉ាងនោះសង្ឃត្រូវឲ្យនាងស្បថ ដោយសម្បថដែលនាំឲ្យត្រូវបណ្តាសា រួចនឹងបញ្ចេញវាចាថា សូមព្រះយេហូវ៉ាធ្វើឲ្យនាងទៅជាអ្នករងពាក្យដំនៀល និងពាក្យប្រមាថនៅក្នុងសាសន៍របស់ខ្លួនចុះ ដោយព្រះយេហូវ៉ាទ្រង់ធ្វើឲ្យភ្លៅនាងរលួយ ហើយឲ្យពោះនាងហើមប៉ោងឡើង
22. ទឹកដែលនាំឲ្យត្រូវបណ្តាសានេះ នឹងចូលទៅក្នុងពោះនាង ព្រមទាំងធ្វើឲ្យពោះនាងហើមប៉ោងឡើង ហើយឲ្យភ្លៅនាងរលួយទៅ រួចស្ត្រីនោះត្រូវទទួលថា អាម៉ែន អាម៉ែន
23. ត្រូវឲ្យសង្ឃនោះកត់សេចក្ដីបណ្តាសាទាំងនេះ ចុះក្នុងសៀវភៅ ហើយយកទឹកល្វីងមកលុបចេញ
24. រួចត្រូវឲ្យនាងផឹកទឹកល្វីងដែលនាំឲ្យត្រូវបណ្តាសាទៅ ទឹកនោះនឹងចូលទៅក្នុងនាង ត្រឡប់ទៅជាល្វីង
25. រួចត្រូវឲ្យសង្ឃយកដង្វាយនោះ ដែលត្រូវខាងសេចក្ដីប្រចណ្ឌ ពីដៃនាងមកគ្រវីថ្វាយ នៅចំពោះព្រះយេហូវ៉ា ហើយយកទៅឯអាសនា
26. នោះត្រូវឲ្យសង្ឃយកម្សៅ ពីដង្វាយនោះ១ក្តាប់ ទុកជាសេចក្ដីរំឭកទៅដុតលើអាសនា រួចសឹមឲ្យនាងផឹកទឹកនោះ
27. កាលណាបានឲ្យផឹកទឹករួចហើយ បើនាងមានសៅហ្មងមែន ដោយបានក្បត់ប្ដី នោះទឹកដែលនាំឲ្យត្រូវបណ្តាសានឹងចូលទៅក្នុងនាង ត្រឡប់ទៅជាល្វីង ពោះនាងនឹងហើមប៉ោងឡើង ហើយភ្លៅនាងនឹងរលួយទៅ នាងនឹងទៅជាអ្នករងសេចក្ដីដំនៀលទៅក្នុងសាសន៍របស់ខ្លួន
28. តែបើមិនបានសៅហ្មងទេ គឺនាងបរិសុទ្ធស្អាតវិញ នោះនឹងបានរួច ហើយនឹងមានកូនផង
29. នេះហើយជាច្បាប់ ខាងឯសេចក្ដីប្រចណ្ឌ កាលណាស្ត្រីណា ដែលនៅក្រោមអំណាចប្ដី នឹងបែរចេញទៅក្បត់ប្ដីខ្លួនឲ្យមានសៅហ្មង
30. ឬបើមានមនុស្សណាកើតមានចិត្តប្រចណ្ឌនឹងប្រពន្ធ ដោយមានសេចក្ដីសង្ស័យ នោះត្រូវនាំនាងទៅឲ្យឈរនៅចំពោះព្រះយេហូវ៉ា ហើយត្រូវឲ្យសង្ឃធ្វើសំរេចតាមច្បាប់នេះគ្រប់ចំពូក