1. ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
2. ចូរបង្គាប់ដល់ពួកកូនចៅអ៊ីស្រាអែល ឲ្យគេបណ្តេញអស់អ្នកដែលកើតឃ្លង់ ឬមានហូរខ្ទុះ ឬដែលមិនស្អាតដោយព្រោះខ្មោចស្លាប់ ឲ្យចេញទៅក្រៅទីដំឡើងត្រសាលទៅ
3. ត្រូវឲ្យ ទាំងប្រុស ទាំងស្រី ចេញទៅខាងក្រៅទីដំឡើងត្រសាលចុះ ដើម្បីកុំឲ្យគេនាំឲ្យទីដំឡើងត្រសាល ជាទីដែលអញនៅជាកណ្តាលគេ ទៅជាស្មោកគ្រោកឡើយ
4. ដូច្នេះពួកកូនចៅអ៊ីស្រាអែលក៏ធ្វើយ៉ាងនោះ គឺគេឲ្យពួកអ្នកទាំងនោះចេញទៅក្រៅទីដំឡើងត្រសាលទៅ ដូចជាព្រះយេហូវ៉ា ទ្រង់បានមានព្រះបន្ទូលនឹងម៉ូសេ ពួកកូនចៅអ៊ីស្រាអែលក៏ធ្វើសំរេចដូច្នោះ។
5. ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា