30. ចាប់តាំងពីអាយុ៣០ឆ្នាំឡើងទៅ រហូតដល់៥០ឆ្នាំ គឺអស់អ្នកដែលត្រូវទទួលការងារក្នុងត្រសាលជំនុំបាន
31. នេះជាបញ្ញើដែលផ្ញើទុកនឹងគេឲ្យលីសែង តាមក្រសួងគេក្នុងត្រសាលជំនុំ គឺក្តាររបស់រោងឧបោសថ ព្រមទាំងរនុក សសរ ហើយនឹងជើង
32. សសរទីលានដែលនៅជុំវិញ និងជើង ចំរ៉ឹង ខ្សែ ព្រមទាំងប្រដាប់ប្រដាទាំងប៉ុន្មាន ហើយនឹងរបស់ទាំងអស់ដែលសំរាប់គាំពារផង ត្រូវឲ្យឯងដំរូវដោយឈ្មោះប្រដាប់ប្រដា ដែលត្រូវផ្ញើទុកឲ្យគេលីសែង
33. នេះហើយជាក្រសួងនៃអស់ទាំងគ្រួសារពួកកូនចៅម្រ៉ារី តាមការងារគេទាំងប៉ុន្មានក្នុងត្រសាលជំនុំ ដែលនៅក្រោមបង្គាប់អ៊ីថាម៉ារ ជាកូនអើរ៉ុនដ៏ជាសង្ឃ។