1. រីឯពួកមេ ជាឪពុកលើអស់ទាំងគ្រួនៃកូនចៅកាឡាត ជាកូនម៉ាគារ ដែលជាកូនម៉ាន៉ាសេ ក្នុងពួកគ្រួនៃកូនចៅយ៉ូសែបទាំងប៉ុន្មាន គេក៏ចូលមកជំរាបចំពោះមុខម៉ូសេ និងពួកអ្នកដែលជាកំពូល ជាមេលើវង្សានុវង្សរបស់ឪពុកនៃកូនចៅអ៊ីស្រាអែលថា
2. ព្រះយេហូវ៉ាទ្រង់បានបង្គាប់មកលោកម្ចាស់យើងខ្ញុំ ឲ្យចែកស្រុកជាមរដកដល់ពួកកូនចៅអ៊ីស្រាអែល ដោយចាប់ឆ្នោត ហើយលោកម្ចាស់យើងខ្ញុំក៏បានទទួលបង្គាប់ព្រះយេហូវ៉ា និងចែកមរដករបស់ស្លូផិហាត ជាបងប្អូនយើងខ្ញុំ ដល់ពួកកូនស្រីគាត់
3. ដូច្នេះ បើសិនជាស្ត្រីទាំងនោះយកប្ដីពីពួកប្រុសៗ ក្នុងពូជអំបូរនៃពួកកូនចៅអ៊ីស្រាអែលណាទៀត នោះមរដករបស់គេ នឹងត្រូវហូតចេញពីមរដករបស់ពួកអយ្យកោយើងខ្ញុំ ទៅថែមបញ្ចូលនឹងមរដករបស់ពូជអំបូរណាមួយ ដែលគេចូលនោះវិញ យ៉ាងនោះមរដកគេនឹងត្រូវដកចេញ ពីចំណែកមរដករបស់យើងខ្ញុំហើយ
4. រួចដល់ឆ្នាំសោមនស្សនៃពួកកូនចៅអ៊ីស្រាអែល នោះមរដករបស់គេ នឹងត្រូវរាប់បញ្ចូល ក្នុងមរដករបស់ពូជអំបូរណាដែលគេចូលនោះ ហើយនឹងត្រូវដកចេញ ពីមរដករបស់ពួកអយ្យកោនៃពូជអំបូរយើងខ្ញុំទៅ។