13. ក្នុងបណ្តាទីក្រុងដែលឯងរាល់គ្នានឹងឲ្យនោះ ត្រូវមាន៦ទុកជាទីក្រុងពំនាក់សំរាប់ឯងរាល់គ្នា
14. ត្រូវឲ្យឯងរាល់គ្នាឲ្យទីក្រុង៣ នៅត្រើយទន្លេយ័រដាន់ខាងអាយ ហើយទីក្រុង៣ទៀតនៅក្នុងស្រុកកាណាន ទីក្រុងទាំង៦នោះ ត្រូវទុកសំរាប់ជាទីពំនាក់អាស្រ័យ
15. គឺត្រូវបានសំរាប់ជាទីពំនាក់ដល់ពួកកូនចៅអ៊ីស្រាអែល និងពួកអ្នកប្រទេសក្រៅ ហើយដល់អ្នកណាដែលស្នាក់នៅជាមួយផង ដើម្បីឲ្យអស់អ្នកណាដែលសំឡាប់មនុស្ស មិនប្រកបដោយចិត្តប៉ង បានរត់ទៅជ្រកអាស្រ័យបាន។
16. តែបើអ្នកនោះបានប្រហារគេ ដោយគ្រឿងដែកអ្វីឲ្យដល់ស្លាប់ អ្នកនោះឈ្មោះថាជាអ្នកសំឡាប់គេហើយ អ្នកណាដែលសំឡាប់គេដូច្នេះ នោះត្រូវតែសំឡាប់វិញជាមិនខាន
17. ឬបើអ្នកនោះកាន់ថ្មនៅដៃគប់គេ ល្មមឲ្យស្លាប់ទៅបាន ហើយគេក៏ស្លាប់ទៅ អ្នកនោះឈ្មោះថាជាអ្នកសំឡាប់គេហើយ អ្នកណាដែលសំឡាប់គេដូច្នេះ នោះត្រូវតែសំឡាប់វិញជាមិនខាន