14. ពីព្រោះពូជអំបូរនៃកូនចៅរូបេន តាមវង្សានុវង្សរបស់ឪពុកគេ បានទទួលមរដកគេហើយ ព្រមទាំងពូជអំបូរនៃកូនចៅកាឌ់ តាមវង្សានុវង្សរបស់ឪពុកគេ និងពូជអំបូរម៉ាន៉ាសេ១ចំហៀងផង គេសុទ្ធតែទទួលមរកដរបស់គេហើយ
15. ពូជអំបូរទាំង២ ហើយនឹងពូជអំបូរ១ចំហៀងទៀតនោះ គេបានទទួលមរដករបស់គេនៅត្រើយទន្លេយ័រដាន់ខាងអាយ ទល់មុខនឹងយេរីខូរខាងកើតនេះ គឺខាងទិសថ្ងៃរះ។
16. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
17. ឯឈ្មោះពួកអ្នក ដែលត្រូវចែកស្រុកនោះ ទុកជាមរដកឲ្យឯងរាល់គ្នា នោះគឺអេលាសារដ៏ជាសង្ឃ ហើយនឹងយ៉ូស្វេជាកូននុន
18. ហើយត្រូវយកម្នាក់ៗដែលជាកំពូលពីគ្រប់ទាំងពូជអំបូរមក ឲ្យចែកស្រុកទុកជាមរដក
19. ឯឈ្មោះពួកអ្នកទាំងនោះ គឺកាលែប ជាកូនយេភូនេ ពីពូជអំបូរយូដា១
20. សាំយូអែល ជាកូនអាំមីហ៊ូត ពីពូជអំបូរស៊ីម្មាន១
21. អេលីដាត ជាកូនគីស្លូន ពីពូជអំបូរបេនយ៉ាមីន១
22. អ្នកដែលជាកំពូល ឈ្មោះប៊ូគី ជាកូនយុកលី ពីពូជអំបូរនៃកូនចៅដាន់១
23. ឯខាងពួកកូនចៅយ៉ូសែប នោះគឺអ្នកដែលជាកំពូលឈ្មោះហានាល ជាកូនអេផូត ពីពូជអំបូរនៃកូនចៅម៉ាន៉ាសេ១
24. និងអ្នកដែលជាកំពូល ឈ្មោះកេមយួល ជាកូនស៊ីបតាន ពីពូជអំបូរនៃកូនចៅអេប្រាអិម១
25. អ្នកដែលជាកំពូលឈ្មោះអេលីសាផាន ជាកូនប៉ារណាក ពីពូជអំបូរនៃកូនចៅសាប់យូល៉ូន១
26. អ្នកដែលជាកំពូល ឈ្មោះប៉ាលទាល ជាកូនអាស្សាន់ ពីពូជអំបូរនៃកូនចៅអ៊ីសាខារ១
27. អ្នកដែលជាកំពូល ឈ្មោះអ័ហ៊ីហ៊ូត ជាកូនសេឡូមី ពីពូជអំបូរនៃកូនចៅអេស៊ើរ១
28. ហើយអ្នកដែលជាកំពូល ឈ្មោះពេដាហិល ជាកូនអាំមីហ៊ូត ពីពូជអំបូរនៃកូនចៅណែបថាលី១
29. នេះហើយជាពួកអ្នក ដែលព្រះយេហូវ៉ាបានបង្គាប់ ឲ្យចែកស្រុកកាណាន ទុកជាមរដក ដល់ពួកកូនចៅអ៊ីស្រាអែល។