35. គេចេញពីអាប្រូណា មកស្នាក់នៅត្រង់អេស៊ាន-គេប៊ើរ
36. គេចេញពីអេស៊ាន-គេប៊ើរ មកស្នាក់នៅត្រង់ទីរហោស្ថានស៊ីន គឺនៅត្រង់កាដេស
37. គេចេញពីកាដេស មកស្នាក់នៅត្រង់ភ្នំហោរ ជាព្រំប្រទល់ស្រុកអេដំម។
38. នៅទីនោះអើរ៉ុនដ៏ជាសង្ឃ បានឡើងទៅលើភ្នំហោរ តាមបង្គាប់ព្រះយេហូវ៉ា ហើយក៏ស្លាប់ទៅ នៅថ្ងៃដំបូង ក្នុងខែស្រាពណ៍ នាឆ្នាំទី៤០ ក្រោយដែលពួកកូនចៅអ៊ីស្រាអែលបានចេញពីស្រុកអេស៊ីព្ទមក
39. កាលអើរ៉ុនស្លាប់ទៅ នៅលើភ្នំហោរ នោះលោកបានអាយុ១២៣ឆ្នាំហើយ។
40. គ្រានោះអើរ៉ាត ជាស្តេចសាសន៍កាណាន ដែលអាស្រ័យនៅប៉ែកខាងត្បូងនៃស្រុកកាណាន ទ្រង់ក៏ឮថា ពួកកូនចៅអ៊ីស្រាអែលធ្វើដំណើរមក។
41. ឯពួកអ៊ីស្រាអែលក៏ចេញពីភ្នំហោរ មកស្នាក់នៅត្រង់សាលម៉ូន៉ា
42. គេចេញពីសាលម៉ូន៉ា មកស្នាក់នៅត្រង់ពូណូន
43. គេចេញពីពូណូន មកស្នាក់នៅត្រង់អូបូត
44. គេចេញពីអូបូត មកស្នាក់នៅត្រង់អ៊ីយេ-អាបារីម នៅព្រំប្រទល់ស្រុកម៉ូអាប់
45. គេចេញពីអ៊ីយេ-អាបារីម នៅមកស្នាក់នៅត្រង់ឌីបូន-កាឌ់
46. គេចេញពីឌីបូន-កាឌ់ មកស្នាក់នៅត្រង់អាលម៉ូន-ឌីប្លាថែម
47. គេចេញពីអាលម៉ូន-ឌីប្លាថែម មកស្នាក់ត្រង់ភ្នំអាបារីម នៅមុខភ្នំនេបូរ
48. គេចេញពីភ្នំអាបារីម មកស្នាក់នៅត្រង់ស្រុកវាលរបស់ម៉ូអាប់ ជិតទន្លេយ័រដាន់ ទល់មុខនឹងយេរីខូរ
49. គេដំឡើងត្រសាលរបស់គេនៅក្បែរទន្លេយ័រដាន់ ចាប់តាំងពីបេត-យេស៊ីម៉ូត រហូតដល់អេបិល-ស៊ីទីម ក្នុងស្រុកវាលរបស់ម៉ូអាប់។
50. ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ នៅត្រង់ស្រុកវាលរបស់ម៉ូអាប់ ជិតទន្លេយ័រដាន់ ទល់មុខនឹងយេរីខូរ
51. ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា កាលណាឯងរាល់គ្នាឆ្លងទន្លេយ័រដាន់ ចូលទៅក្នុងស្រុកកាណានហើយ
52. នោះត្រូវឲ្យបណ្តេញអស់ទាំងអ្នកស្រុកនោះ ពីមុខឯងចេញ ព្រមទាំងបំផ្លាញអស់ទាំងព្រះ ជារូបឆ្លាក់ ជារូបសិតរបស់គេបង់ ហើយរំលាងអស់ទាំងទីខ្ពស់គេផង