ជនគណនា 32:5-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ដូច្នេះ​បើ​យើង​ខ្ញុំ​បាន​ប្រកប​ដោយ​គុណ​នៃ​លោក នោះ​សូម​ប្រគល់​ស្រុក​នេះ​ឲ្យ​បាន​ជា​កេរ‌អាករ​ដល់​យើង​ខ្ញុំ​ប្របាទ​ផង សូម​កុំ​នាំ​យើង​ខ្ញុំ​ឆ្លង​ទន្លេ​យ័រដាន់​នេះ​ទៅ​ឡើយ។

6. ម៉ូសេ​លោក​ឆ្លើយ​ទៅ​ពួក​កូន​ចៅ​កាឌ់ និង​ពួក​កូន​ចៅ​រូបេន​ថា តើ​ត្រូវ​ឲ្យ​បង​ប្អូន​ឯង​រាល់​គ្នា​ទៅ​ច្បាំង ហើយ​ឯង​រាល់​គ្នា​អង្គុយ​ព្រងើយ​នៅ​ទី​នេះ​វិញ​ឬ​អី

7. ម្តេច​ក៏​ឯង​រាល់​គ្នា​ចង់​រំសាយ​ចិត្ត​នៃ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល មិន​ឲ្យ​គេ​ឆ្លង​ទៅ​ក្នុង​ស្រុក ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ឲ្យ​គេ​ដូច្នេះ

8. ពួក​ឪពុក​ឯង​រាល់​គ្នា​ក៏​បាន​ធ្វើ​ដូច្នេះ​ដែរ ក្នុង​កាល​ដែល​អញ​ចាត់​គេ ពី​កាដេស-បារនា ឲ្យ​ទៅ​សង្កេត​មើល​ស្រុក​នោះ

9. ដ្បិត​កាល​គេ​បាន​ឡើង​ទៅ​ដល់​ជ្រោះ​អែស‌កុល​ឃើញ​ស្រុក​នោះ​ហើយ នោះ​គេ​បាន​រំសាយ​ចិត្ត​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​វិញ ដើម្បី​កុំ​ឲ្យ​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ឲ្យ

10. ហើយ​នៅ​ថ្ងៃ​នោះ​ឯង សេចក្ដី​ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា​បាន​កាត់​ឡើង ទ្រង់​ក៏​ស្បថ​ថា

11. ក្នុង​ពួក​មនុស្ស​ដែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ នោះ​គ្មាន​អ្នក​ណា​មួយ នឹង​ឃើញ​ស្រុក​ដែល​អញ​បាន​ស្បថ នឹង​ឲ្យ​ដល់​អ័ប្រា‌ហាំ អ៊ីសាក ហើយ​យ៉ាកុប នោះ​ឡើយ ពី​ព្រោះ​គេ​មិន​បាន​ប្រព្រឹត្ត​តាម​អញ​គ្រប់​ចំពូក

12. លើក​តែ​កាលែប​ជា​កូន​យេភូនេ​ក្នុង​ពូជ​កេណាស​១ និង​យ៉ូស្វេ​ជា​កូន​នុន​១​ប៉ុណ្ណោះ ពី​ព្រោះ​អ្នក​ទាំង​២​នោះ បាន​ប្រព្រឹត្ត​តាម​អញ​គ្រប់​ចំពូក

13. ដូច្នេះ​សេចក្ដី​ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា ក៏​កាត់​ឡើង​ទាស់​នឹង​សាសន៍​អ៊ីស្រា‌អែល ហើយ​ទ្រង់​បាន​ធ្វើ​ឲ្យ​គេ​ដើរ​វីម‌វាម​នៅ​ក្នុង​ទី​រហោ‌ស្ថាន​អស់​៤០​ឆ្នាំ ទាល់​តែ​ដំណ​មនុស្ស ដែល​បាន​ប្រព្រឹត្ត​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​នោះ បាន​វិនាស​ទាំង​អស់​ទៅ

ជនគណនា 32