ជនគណនា 32:33-36 ព្រះគម្ពីរបរិសុទ្ធ (KHOV)

33. ម៉ូសេ លោក​ក៏​ឲ្យ​នគរ​របស់​ស៊ីហុន ជា​ស្តេច​សាសន៍​អាម៉ូរី និង​នគរ​របស់​អុក ជា​ស្តេច​បាសាន គឺ​ស្រុក​ទាំង​មូល តាម​ចំនួន​ទី​ក្រុង​គេ រហូត​ដល់​ព្រំ​ប្រទល់ ព្រម​ទាំង​ទី​ក្រុង នៅ​ព័ទ្ធ​ជុំវិញ​ទាំង​ប៉ុន្មាន ដល់​ពួក​កូន​ចៅ​កាឌ់ និង​ពួក​កូន​ចៅ​រូបេន ហើយ​ដល់​១​ចំហៀង​នៃ​ពូជ​អំបូរ​ម៉ាន៉ាសេ ជា​កូន​យ៉ូសែប

34. នោះ​ពួក​កូន​ចៅ​កាឌ់​ក៏​សង់​ទី​ក្រុង​ឌីបូន អាថារ៉ូត អារ៉ូអ៊ើរ

35. អាត្រូត-សូផាន យ៉ាស៊ើ យ៉ុក‌បិហា

36. បេត-នីមរ៉ា ហើយ​នឹង​បេត-ហារ៉ាន សុទ្ធ​តែ​ជា​ទី​ក្រុង​មាន​កំផែង ព្រម​ទាំង​ធ្វើ​ក្រោល​សំរាប់​ហ្វូង​សត្វ​គេ​ផង

ជនគណនា 32