30. តែបើគេមិនឆ្លងទៅជាមួយដោយមានគ្រឿងចំបាំងប្រុងជាស្រេចទេ នោះគេត្រូវបានកេរអាករ នៅកណ្តាលឯងរាល់គ្នា ក្នុងស្រុកកាណានវិញ
31. ពួកកូនចៅកាឌ់ និងកូនចៅរូបេនក៏ឆ្លើយឡើងថា សេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកយើងខ្ញុំប្របាទ នោះយើងខ្ញុំនឹងធ្វើតាម
32. យើងខ្ញុំនឹងឆ្លងទៅ ទាំងមានគ្រឿងសស្ត្រាវុធនៅដៃចូលទៅក្នុងស្រុកកាណាន នៅចំពោះព្រះយេហូវ៉ា តែកេរអាករជាមរដករបស់យើងខ្ញុំ នឹងនៅឯត្រើយទន្លេយ័រដាន់ ខាងអាយនេះវិញ។
33. ម៉ូសេ លោកក៏ឲ្យនគររបស់ស៊ីហុន ជាស្តេចសាសន៍អាម៉ូរី និងនគររបស់អុក ជាស្តេចបាសាន គឺស្រុកទាំងមូល តាមចំនួនទីក្រុងគេ រហូតដល់ព្រំប្រទល់ ព្រមទាំងទីក្រុង នៅព័ទ្ធជុំវិញទាំងប៉ុន្មាន ដល់ពួកកូនចៅកាឌ់ និងពួកកូនចៅរូបេន ហើយដល់១ចំហៀងនៃពូជអំបូរម៉ាន៉ាសេ ជាកូនយ៉ូសែប
34. នោះពួកកូនចៅកាឌ់ក៏សង់ទីក្រុងឌីបូន អាថារ៉ូត អារ៉ូអ៊ើរ
35. អាត្រូត-សូផាន យ៉ាស៊ើ យ៉ុកបិហា
36. បេត-នីមរ៉ា ហើយនឹងបេត-ហារ៉ាន សុទ្ធតែជាទីក្រុងមានកំផែង ព្រមទាំងធ្វើក្រោលសំរាប់ហ្វូងសត្វគេផង
37. ហើយពួកកូនចៅរូបេន គេក៏សង់ក្រុងហែសបូន អេលាលេ គារយ៉ា-ថែម
38. នេបូរ បាល-មេយ៉ូន (ឯទីក្រុងទាំងនោះ គេបានផ្លាស់ឈ្មោះចេញ) ហើយស៊ីបម៉ាផង គេដាក់ឈ្មោះជាថ្មីដល់ទីក្រុងទាំងប៉ុន្មាន ដែលគេបានសង់ឡើងវិញនោះ
39. រីឯពួកកូនចៅម៉ាគារ ជាកូនម៉ាន៉ាសេ គេក៏ទៅវាយយកស្រុកកាឡាត ព្រមទាំងកំចាត់សាសន៍អាម៉ូរី ដែលនៅស្រុកនោះចេញ
40. ដូច្នេះ ម៉ូសេក៏ឲ្យស្រុកកាឡាត ទៅម៉ាគារជាកូនម៉ាន៉ាសេ ហើយគាត់តាំងទីលំនៅស្រុកនោះទៅ
41. ឯយ៉ាអ៊ារ ជាកូនម៉ាន៉ាសេ គាត់ក៏ទៅវាយយកអស់ទាំងភូមិនៅស្រុកនោះ ហើយគាត់ហៅភូមិទាំងនោះថា ហាវ៉ុត-យ៉ាអ៊ារ
42. ចំណែកណូបាស ក៏ទៅវាយយកក្រុងកេណាត ព្រមទាំងតំបន់របស់ទីក្រុងនោះទាំងប៉ុន្មាន ហើយដាក់ឈ្មោះថា ក្រុងណូបាស តាមឈ្មោះរបស់ខ្លួន។