1. ឯពួកកូនចៅរូបេន និងពួកកូនចៅកាឌ់ គេមានហ្វូងសត្វសន្ធឹកណាស់ ដូច្នេះកាលគេបានឃើញស្រុកយ៉ាស៊ើរ និងស្រុកកាឡាត ថាជាស្រុកស្រួលល្មមឲ្យចិញ្ចឹមហ្វូងសត្វបាន
2. នោះគេក៏មកជំរាបដល់ម៉ូសេ និងអេលាសារដ៏ជាសង្ឃ ព្រមទាំងពួកដែលជាកំពូលលើពួកជំនុំថា
3. ក្រុងអាថារ៉ូត ឌីបូន យ៉ាស៊ើ នីមរ៉ា ហែសបូន អេលាលេ សេបាម នេបូរ ហើយបេអុន
4. គឺស្រុកនេះឯងដែលព្រះយេហូវ៉ាបានវាយ នៅមុខពួកជំនុំនៃសាសន៍អ៊ីស្រាអែល ជាស្រុកស្រួលល្មមនឹងចិញ្ចឹមហ្វូងសត្វបាន ឯយើងខ្ញុំប្របាទជាអ្នកមានហ្វូងសត្វហើយ
5. ដូច្នេះបើយើងខ្ញុំបានប្រកបដោយគុណនៃលោក នោះសូមប្រគល់ស្រុកនេះឲ្យបានជាកេរអាករដល់យើងខ្ញុំប្របាទផង សូមកុំនាំយើងខ្ញុំឆ្លងទន្លេយ័រដាន់នេះទៅឡើយ។