45. សត្វលា៣ម៉ឺន៥០០
46. ហើយមនុស្ស១ម៉ឺន៦ពាន់
47. ម៉ូសេក៏យក១ក្នុង៥០ ទាំងមនុស្សទាំងសត្វ ពីចំណែករបស់ពួកកូនចៅអ៊ីស្រាអែលនោះ ប្រគល់ឲ្យដល់ពួកលេវី ដែលថែរក្សាបញ្ញើនៃរោងឧបោសថផងព្រះយេហូវ៉ា ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
48. រួចពួកទ័ពដែលត្រួតលើពលទ័ពទាំងពាន់ៗ គឺជាពួកមេលើ១ពាន់នាក់ ហើយពួកមេលើ១០០នាក់ គេក៏នាំគ្នាចូលមកឯម៉ូសេ ជំរាបថា
49. យើងខ្ញុំ ជាអ្នកបំរើលោក បានរាប់ពួកពលទ័ពដែលនៅក្រោមអំណាចយើងខ្ញុំទាំងអស់ហើយ ឥតមានខ្វះមនុស្សណាមួយក្នុងពួកយើងខ្ញុំឡើយ
50. ហើយយើងខ្ញុំបានយកដង្វាយនេះមកថ្វាយដល់ព្រះយេហូវ៉ា ជារបស់ដែលគ្រប់គ្នាចាប់យកបាន គឺជាគ្រឿងមាស ខ្សែ កងដៃ ចិញ្ចៀន កាវ ហើយនឹងខ្សែក ដើម្បីនឹងថ្វាយឲ្យធួននឹងជីវិតយើងខ្ញុំនៅចំពោះព្រះយេហូវ៉ា
51. ម៉ូសេ និងអេលាសារដ៏ជាសង្ឃ ក៏ទទួលយកមាសទាំងនោះពីគេ សុទ្ធតែជាគ្រឿងរចនាទាំងអស់
52. ឯមាសទាំងអស់ ដែលគេបានថ្វាយ ដោយលើកចុះឡើងដល់ព្រះយេហូវ៉ា គឺដែលពួកមេលើ១ពាន់នាក់ និងពួកមេលើ១០០នាក់បានថ្វាយ នោះមានទំងន់១ម៉ឺន៦ពាន់៧៥០ដំឡឹង