28. ហើយត្រូវហូតយកសួយអាករពីពួកទាហានដែលបានទៅច្បាំងដែរ គឺ១ក្នុង៥០០ ទាំងមនុស្ស ទាំងគោ ទាំងលា ហើយនឹងចៀមផង ទុកសំរាប់ព្រះយេហូវ៉ា
29. ត្រូវឲ្យយកពីចំណែកនៃពួកទាហានប្រគល់ដល់អេលាសារដ៏ជាសង្ឃ ទុកជាដង្វាយលើកចុះឡើងថ្វាយព្រះយេហូវ៉ា
30. ឯចំណែករបស់ពួកកូនចៅអ៊ីស្រាអែល នោះត្រូវហូតយក១ភាគក្នុង៥០វិញ ទាំងមនុស្ស ទាំងគោ ទាំងលា ហើយនឹងចៀមផង គឺពីគ្រប់សត្វទាំងអស់ ប្រគល់ដល់ពួកលេវី ដែលថែរក្សាបញ្ញើនៃរោងឧបោសថផងព្រះយេហូវ៉ា
31. នោះម៉ូសេ និងអេលាសារ ដ៏ជាសង្ឃ ក៏ធ្វើដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
32. រីឯក្រៅពីរបស់អ្វីៗ ដែលពួកទាហានបានយក នោះរបឹបទាំងអស់មានចំនួនដូច្នេះ គឺចៀម៦សែន៧ម៉ឺន៥ពាន់
33. និងគោ៧ម៉ឺន២ពាន់
34. សត្វលា៦ម៉ឺន១ពាន់
35. ឯមនុស្សស្រីទាំងប៉ុន្មានដែលមិនបានស្គាល់ប្រុសណាដោយរួមដំណេកនឹងគ្នា នោះមានចំនួន៣ម៉ឺន២ពាន់នាក់
36. ហើយចំណែក១ ដែលបានចែកឲ្យពួកអ្នកដែលចេញទៅច្បាំង នោះមានចៀម៣សែន៣ម៉ឺន៧ពាន់៥០០
37. ហើយចៀមដែលជាសួយអាករ ទុកសំរាប់ព្រះយេហូវ៉ា នោះមាន៦៧៥
38. ឯគោ នោះគេបាន៣ម៉ឺន៦ពាន់ ហើយសួយអាករថ្វាយព្រះយេហូវ៉ាបាន៧២
39. ក្នុងសត្វលា នោះគេបាន៣ម៉ឺន៥០០ ហើយសួយអាករថ្វាយព្រះយេហូវ៉ាបាន៦១
40. ឯមនុស្ស នោះគេបាន១ម៉ឺន៦ពាន់នាក់ ហើយសួយអាករថ្វាយព្រះយេហូវ៉ាបាន៣២នាក់
41. ម៉ូសេក៏ប្រគល់សួយអាករទាំងនោះ ដែលជាដង្វាយលើកចុះឡើងរបស់ព្រះយេហូវ៉ា ដល់អេលាសារដ៏ជាសង្ឃ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
42. ឯ១ចំណែកទៀត ដែលត្រូវបានដល់ពួកកូនចៅអ៊ីស្រាអែល គឺជាចំណែកដែលម៉ូសេបានហូតយកពីពួកអ្នកដែលទៅច្បាំង
43. ឲ្យដល់ពួកជំនុំវិញ នោះមានចៀម៣សែន៣ម៉ឺន៧ពាន់៥០០