1. ព្រះយេហូវ៉ា ទ្រង់បង្គាប់ដល់ម៉ូសេថា
2. ចូរសងសឹកនឹងសាសន៍ម៉ាឌាន ឲ្យពួកកូនចៅអ៊ីស្រាអែលចុះ ក្រោយនោះមក ឯងនឹងត្រូវប្រមូលទៅមូលនឹងពួកអយ្យកោឯងវិញ
3. នោះម៉ូសេក៏ប្រាប់ដល់ពួកបណ្តាជនថា ចូរចាត់ចែងគ្រឿងចំបាំងឲ្យដល់ពួកអ្នករាល់គ្នាខ្លះ ដើម្បីនឹងទៅច្បាំងនឹងសាសន៍ម៉ាឌាន ប្រយោជន៍នឹងសំរេចសេចក្ដីសងសឹករបស់ព្រះយេហូវ៉ាទៅលើគេ
4. ត្រូវឲ្យឯងរាល់គ្នាចាត់មនុស្ស១ពាន់នាក់ ពីគ្រប់ទាំងពូជអំបូរសាសន៍អ៊ីស្រាអែលឲ្យចេញទៅច្បាំង
5. ដូច្នេះគេក៏កេណ្ឌយក១ពាន់នាក់ ក្នុងគ្រប់ទាំងពូជអំបូរពីពួកអ៊ីស្រាអែលទាំងពាន់ៗ បាន១ម៉ឺន២ពាន់នាក់ ដែលកាន់គ្រឿងសំរាប់ទៅច្បាំង
6. រួចម៉ូសេចាត់គេទៅច្បាំង គឺ១ពាន់នាក់ពីគ្រប់ទាំងពូជអំបូរនោះ មានទាំងភីនេហាសជាកូនអេលាសារដ៏ជាសង្ឃ នាំយកគ្រឿងប្រដាប់ទីបរិសុទ្ធ និងត្រែសំរាប់ផ្លុំកាន់នៅដៃទៅជាមួយផង
7. គេក៏ច្បាំងនឹងសាសន៍ម៉ាឌាន ដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ ក៏សំឡាប់ពួកប្រុសៗទាំងអស់ទៅ
8. ព្រមទាំងសំឡាប់ពួកស្តេចសាសន៍ម៉ាឌានជាមួយនឹងពួកអ្នកដែលត្រូវស្លាប់ទាំងប៉ុន្មាននោះដែរ គឺអេវី១ រេគេម១ ស៊ើ១ ហើយនឹងរេបា១ ជាស្តេចសាសន៍ម៉ាឌានទាំង៥អង្គ ក៏បានសំឡាប់បាឡាមជាកូនបេអ៊រដោយដាវដែរ
9. ពួកកូនចៅអ៊ីស្រាអែលគេចាប់យកពួកស្រីៗសាសន៍ម៉ាឌាន និងកូនតូចៗទាំងប៉ុន្មាននាំទៅជាឈ្លើយ ក៏យកហ្វូងគោ ហ្វូងចៀម និងទ្រព្យសម្បត្តិទាំងអស់ទុកជារបឹបដែរ
10. ឯអស់ទាំងទីក្រុង និងផ្ទះសំបែង ហើយអស់ទាំងទីដំឡើងត្រសាលទាំងប៉ុន្មាន នោះគេក៏ដុតដោយភ្លើងទៅ
11. រួចយកអស់ទាំងរបឹប ព្រមទាំងសត្វ និងមនុស្សទាំងប៉ុន្មានដែលគេចាប់បាននោះ