1. នេះជាពូជដំណរបស់អើរ៉ុន និងម៉ូសេ នៅគ្រាដែលព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេ នៅលើភ្នំស៊ីណាយ
2. ឯឈ្មោះពួកកូនទាំងប៉ុន្មានរបស់អើរ៉ុន នោះគឺណាដាបជាកូនច្បង១ អ័ប៊ីហ៊ូវ១ អេលាសារ១ និងអ៊ីថាម៉ារ១
3. នេះហើយជាឈ្មោះរបស់ពួកកូនអើរ៉ុន ដែលគេបានចាក់ប្រេងតាំងឡើងធ្វើជាសង្ឃ ហើយបានញែកចេញសំរាប់នឹងបំរើក្នុងការងារជាសង្ឃ
4. រីឯណាដាប និងអ័ប៊ីហ៊ូវ គេបានស្លាប់នៅចំពោះព្រះយេហូវ៉ា ក្នុងកាលដែលគេថ្វាយភ្លើងដទៃ នៅចំពោះព្រះយេហូវ៉ាត្រង់ទីរហោស្ថានស៊ីណាយទៅ គេឥតមានកូនទេ ឯអេលាសារ និងអ៊ីថាម៉ារ គេបានធ្វើការងារជាសង្ឃ នៅមុខអើរ៉ុន ជាឪពុកគេវិញ។
5. ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា
6. ចូរនាំពូជអំបូរលេវីមកឲ្យជិត ឲ្យគេបានឈរនៅចំពោះមុខអើរ៉ុនដ៏ជាសង្ឃ ដើម្បីនឹងបំរើដល់លោក
7. ត្រូវឲ្យគេរក្សាបញ្ញើរបស់លោក និងបញ្ញើរបស់ពួកជំនុំទាំងអស់គ្នា នៅមុខត្រសាលជំនុំ ដើម្បីនឹងធ្វើការងារដែលត្រូវខាងរោងឧបោសថ
8. ត្រូវឲ្យគេរក្សាអស់ទាំងប្រដាប់ប្រដា នៃត្រសាលជំនុំ ព្រមទាំងបញ្ញើរបស់ពួកកូនចៅអ៊ីស្រាអែលផង ដើម្បីនឹងធ្វើការងារ ដែលត្រូវខាងរោងឧបោសថ
9. ត្រូវឲ្យឯងប្រគល់ពួកលេវី ដល់អើរ៉ុន និងពួកកូនលោក ដ្បិតអញបានញែកគេចេញពីពួកកូនចៅអ៊ីស្រាអែល ឲ្យដាច់ទៅលោកហើយ