38. ហើយពពែឈ្មោល១ សំរាប់ជាដង្វាយលោះបាបផង នេះឲ្យលើសពីដង្វាយដុត ដែលតែងថ្វាយជានិច្ច និងដង្វាយម្សៅ ហើយដង្វាយច្រួចនោះដែរ។
39. ត្រូវឲ្យឯងរាល់គ្នាថ្វាយដង្វាយទាំងនេះ ដល់ព្រះយេហូវ៉ា នៅអស់ទាំងថ្ងៃបុណ្យដែលមានកំណត់របស់ឯង ឲ្យលើសពីអស់ទាំងដង្វាយដុត ដង្វាយម្សៅ ដង្វាយច្រួច និងដង្វាយមេត្រី ដែលឯងរាល់គ្នាថ្វាយ សំរាប់លាបំណន់ និងដង្វាយដែលថ្វាយដោយស្ម័គ្រពីចិត្ត
40. នោះម៉ូសេក៏ប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល តាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មក។