20. ព្រមទាំងដង្វាយម្សៅផង គឺជាម្សៅយ៉ាងម៉ដ្ត៣ខ្ញឹង លាយដោយប្រេង សំរាប់គោ១ ហើយ២ខ្ញឹង សំរាប់ចៀមឈ្មោល១
21. និង១ខ្ញឹងសំរាប់កូនចៀមមួយៗក្នុងកូនចៀមទាំង៧នោះ
22. ហើយពពែឈ្មោល១សំរាប់ជាដង្វាយលោះបាប ដើម្បីនឹងថ្វាយឲ្យធួននឹងឯងរាល់គ្នា
23. ត្រូវឲ្យឯងរាល់គ្នាថ្វាយដង្វាយទាំងនេះ ឲ្យលើសពីដង្វាយដុតពេលព្រឹក ជាដង្វាយដែលតែងថ្វាយជានិច្ច
24. គឺយ៉ាងនោះដែលត្រូវថ្វាយព្រះស្ងោយ ដែលជាដង្វាយដុតរាល់តែថ្ងៃក្នុង៧ថ្ងៃនោះ ទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា នេះត្រូវថ្វាយឲ្យលើសពីដង្វាយដុត ដែលតែងថ្វាយជានិច្ច ហើយនឹងដង្វាយច្រួចនោះផង