13. កាលណាឯងបានឃើញស្រុកនោះហើយ នោះឯងនឹងត្រូវប្រមូលទៅមូលនឹងពួកអយ្យកោឯង ដូចជាអើរ៉ុនបងឯងបានមូលទៅដែរ
14. ពីព្រោះឯងបានធ្វើទាស់ទទឹងនឹងពាក្យអញនៅត្រង់ទីរហោស្ថានស៊ីន ក្នុងកាលដែលពួកជំនុំរករឿងឈ្លោះ ឯងមិនបានលើកអញជាបរិសុទ្ធនៅចំពោះមុខគេ ត្រង់ទឹកហូរនោះឡើយ (គឺជាទឹកមេរីបា នៅស្រុកកាដេសក្នុងទីរហោស្ថានស៊ីន)។
15. នោះម៉ូសេទូលទៅព្រះយេហូវ៉ាថា
16. ដូច្នេះ សូមឲ្យព្រះយេហូវ៉ាដ៏ជាព្រះនៃវិញ្ញាណគ្រប់ទាំងមនុស្ស ទ្រង់ដំរូវឲ្យមានមនុស្សម្នាក់ត្រួតត្រាលើពួកជំនុំទៅ
17. ជាអ្នកដែលអាចនឹងចេញចូលនៅមុខគេ ព្រមទាំងនាំគេចេញចូលផង ដើម្បីកុំឲ្យពួកជំនុំផងព្រះយេហូវ៉ា ត្រឡប់ដូចជាហ្វូងចៀមដែលគ្មានអ្នកគង្វាលឡើយ
18. រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ចូរនាំយកយ៉ូស្វេកូននុន ជាមនុស្សដែលមានព្រះវិញ្ញាណសណ្ឋិតលើមក ហើយដាក់ដៃលើលោក
19. ត្រូវដាក់លោកនៅចំពោះមុខអេលាសារដ៏ជាសង្ឃ និងពួកជំនុំទាំងអស់គ្នា រួចប្រគល់សេចក្ដីបង្គាប់ដល់លោកនៅមុខគេ
20. ព្រមទាំងចែកអំណាចរបស់ឯងទៅលើលោកដែរ ដើម្បីឲ្យពួកកូនចៅអ៊ីស្រាអែលបានប្រតិបត្តិតាមលោក
21. ត្រូវឲ្យលោកឈរនៅចំពោះមុខអេលាសារដ៏ជាសង្ឃ ដែលនឹងទូលសួរនៅចំពោះព្រះយេហូវ៉ាជំនួសលោក ដោយសារសេចក្ដីសំរេចរបស់យូរីម គឺតាមបង្គាប់របស់អេលាសារដែលគេត្រូវចេញទៅ ហើយតាមបង្គាប់លោកគេត្រូវចូលមកវិញ ទាំងយ៉ូស្វេ និងពួកកូនចៅអ៊ីស្រាអែលផង គឺជាពួកជំនុំទាំងអស់គ្នា
22. ម៉ូសេក៏ធ្វើតាមបង្គាប់ព្រះយេហូវ៉ា លោកនាំយកយ៉ូស្វេទៅដាក់នៅចំពោះមុខអេលាសារដ៏ជាសង្ឃ និងពួកជំនុំទាំងអស់គ្នា
23. ក៏ដាក់ដៃលើលោក ហើយប្រគល់សេចក្ដីបង្គាប់ដល់លោក ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។