7. នោះជាពួកនៃរូបេន ឯអស់អ្នកដែលបានរាប់ហើយក្នុងពួកគេ នោះមានចំនួន៤ម៉ឺន៣ពាន់៧៣០នាក់
8. ឯកូនរបស់ប៉ាលូវ គឺអេលាប
9. ហើយកូនរបស់អេលាប គឺនេមួល១ ដាថាន១ អ័ប៊ីរ៉ាម១ គឺដាថាន និងអ័ប៊ីរ៉ាមនេះហើយ ដែលគេបានហៅមកឯពួកជំនុំ ជាអ្នកដែលបានលើកគ្នាទាស់នឹងម៉ូសេ ហើយនឹងអើរ៉ុន ជាមួយនឹងពួកកូរេ ក្នុងកាលដែលពួកកូរេ បានលើកគ្នាទាស់ទទឹងនឹងព្រះយេហូវ៉ា
10. តែដីបានហាឡើង ទទួលស្រូបយកគេជាមួយនឹងកូរេទៅ ក្នុងកាលដែលពួកកូរេនោះត្រូវស្លាប់ ហើយក៏មានភ្លើងឆេះមនុស្ស២៥០នាក់ដែរ ពួកនោះឯងបានត្រឡប់ជាគំរូដល់បណ្តាជន
11. តែឯកូនចៅរបស់កូរេ នោះមិនបានស្លាប់ទេ។
12. ឯពួកកូនចៅស៊ីម្មានតាមគ្រួគេ គឺយេមូអែល១ ជាអ្នកដែលបង្កើតគ្រួយេមូអែល យ៉ាមីន១ ជាអ្នកដែលបង្កើតគ្រួយ៉ាមីន យ៉ាគិន១ ជាអ្នកដែលបង្កើតគ្រួយ៉ាគិន
13. សេរ៉ាស១ ជាអ្នកដែលបង្កើតគ្រួសេរ៉ាស សូល១ ជាអ្នកដែលបង្កើតគ្រួសូល
14. នោះជាពួកគ្រួរបស់ស៊ីម្មាន មានចំនួន២ម៉ឺន២ពាន់២០០នាក់។
15. ឯពួកកូនចៅកាឌ់តាមគ្រួគេ គឺសេផុន១ ជាអ្នកដែលបង្កើតគ្រួសេផុន ហាក់គី១ ជាអ្នកដែលបង្កើតគ្រួហាក់គី ស៊ូនី១ ជាអ្នកដែលបង្កើតគ្រួស៊ូនី
16. អូសនី១ ជាអ្នកដែលបង្កើតគ្រួអូសនី អេរី១ ជាអ្នកដែលបង្កើតគ្រួអេរី
17. អើរ៉ូត១ ជាអ្នកដែលបង្កើតគ្រួអើរ៉ូត អើរេលី១ ជាអ្នកដែលបង្កើតគ្រួអើរេលី
18. នោះជាពួកគ្រួរបស់កូនចៅកាឌ់ តាមអស់អ្នកដែលបានរាប់ក្នុងពួកគេ មានចំនួន៤ម៉ឺន៥០០នាក់។
19. ឯពួកកូនចៅយូដា គឺអ៊ើរ១ ហើយនឹងអូណាន់១ ឯអ៊ើរហើយនឹងអូណាន់នេះ គេបានស្លាប់ទៅនៅស្រុកកាណាន