ជនគណនា 26:55-65 ព្រះគម្ពីរបរិសុទ្ធ (KHOV)

55. ប៉ុន្តែ​ស្រុក​នោះ​ត្រូវ​ចាប់​ឆ្នោត​ចែក​គ្នា គេ​ត្រូវ​ស៊ី​មរដក តាម​ឈ្មោះ​ពូជ​អំបូរ​នៃ​អយ្យកោ​គេ​រៀង​ខ្លួន

56. គឺ​ដោយ​ចាប់​ឆ្នោត​ដែល​ត្រូវ​ចែក​មរដក​ឲ្យ​ដល់​គេ តាម​ដែល​មាន​គ្នា​ច្រើន និង​គ្នា​តិច។

57. ឯ​ក្នុង​ពួក​លេវី នោះ​បាន​រាប់​អ្នក​ទាំង​នេះ តាម​គ្រួ​គេ គឺ​គើសុន​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​គើសុន កេហាត់​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​កេហាត់ និង​ម្រ៉ារី​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ម្រ៉ារី

58. នេះ​ជា​ពួក​គ្រួ​របស់​លេវី គឺ​ជា​គ្រួ​លិបនី​១ គ្រួ​ហេប្រុន​១ គ្រួ​ម៉ាស់លី​១ គ្រួ​មូស៊ី​១ គ្រួ​កូរេ​១ ឯ​កេហាត់​គាត់​បង្កើត​អាំរ៉ាម

59. ហើយ​ប្រពន្ធ​របស់​អាំរ៉ាម​ឈ្មោះ​យ៉ុកិបិត​ជា​កូន​លេវី ដែល​លេវី​បាន​បង្កើត​នៅ​ស្រុក​អេស៊ីព្ទ នាង​នោះ​នឹង​អាំរ៉ាម​បង្កើត​បាន​អើរ៉ុន​១ ម៉ូសេ​១ និង​ម៉ារាម ដែល​ជា​បង​ស្រី​គេ

60. ឯ​អើរ៉ុន លោក​បង្កើត​បាន​ណាដាប​១ អ័ប៊ីហ៊ូវ​១ អេលាសារ​១ និង​អ៊ីថាម៉ារ​១

61. ឯ​ណាដាប និង​អ័ប៊ីហ៊ូវ​នេះ គេ​បាន​ស្លាប់​ទៅ​ក្នុង​កាល​ដែល​យក​ភ្លើង​ដទៃ មក​ថ្វាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

62. នោះ​ពួក​លេវី​ដែល​បាន​រាប់​ហើយ មាន​ចំនួន​២​ម៉ឺន​៣​ពាន់​នាក់ គឺ​ជា​ប្រុសៗ​ទាំង​អស់ ចាប់​តាំង​ពី​អាយុ​១​ខែ​ឡើង​ទៅ​លើ ដ្បិត​គេ​មិន​បាន​រាប់​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទេ ពី​ព្រោះ​គេ​គ្មាន​ចំណែក​មរដក​នៅ​ជា​មួយ​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ឡើយ។

63. នេះ​ហើយ​ជា​អ្នក​ទាំង​ប៉ុន្មាន ដែល​ម៉ូសេ និង​អេលាសារ​ដ៏​ជា​សង្ឃ បាន​រាប់​នៅ​ត្រង់​ស្រុក​វាល​របស់​ម៉ូអាប់​ជិត​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​យេរីខូរ

64. ប៉ុន្តែ​ក្នុង​បណ្តា​អ្នក​ទាំង​នោះ គ្មាន​អ្នក​ណា​មួយ​ដែល​ម៉ូសេ និង​អើរ៉ុន​ដ៏​ជា​សង្ឃ បាន​រាប់​នៅ​ត្រង់​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ​នោះ​ទេ

65. ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ពី​គេ​ថា វា​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់​នៅ​ទី​រហោ‌ស្ថាន​ជា​មិន​ខាន ដូច្នេះ គ្មាន​អ្នក​ណា​ក្នុង​ពួក​អ្នក​ទាំង​នោះ​នៅ​សល់​ឡើយ មាន​តែ​កាលែប​ជា​កូន​យេភូនេ​១ ហើយ​នឹង​យ៉ូស្វេ​ជា​កូន​នុន​១​ប៉ុណ្ណោះ។

ជនគណនា 26