ជនគណនា 26:46-52 ព្រះគម្ពីរបរិសុទ្ធ (KHOV)

46. ឯ​កូន​ស្រី​របស់​អេស៊ើរ នោះ​ឈ្មោះ​សេរ៉ា

47. នោះ​ជា​ពួក​គ្រួ​របស់​កូន​ចៅ​អេស៊ើរ តាម​អស់​អ្នក​ដែល​បាន​រាប់​ក្នុង​ពួក​គេ មាន​ចំនួន​៥​ម៉ឺន​៣​ពាន់​៤០០​នាក់។

48. ឯ​ពួក​កូន​ចៅ​ណែប‌ថាលី​តាម​គ្រួ​គេ គឺ​យ៉ាស៊ាល​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​យ៉ាស៊ាល គូនី​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​គូនី

49. យេស៊ើរ​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​យេស៊ើរ ស៊ីលិម​១ ជា​អ្នក​ដែល​បង្កើត​គ្រួ​ស៊ីលិម

50. នោះ​ជា​ពួក​គ្រួ​របស់​ណែប‌ថាលី​តាម​គ្រួ​គេ អស់​អ្នក​ដែល​បាន​រាប់​ក្នុង​ពួក​គេ មាន​ចំនួន​៤​ម៉ឺន​៥​ពាន់​៤០០​នាក់។

51. នេះ​ជា​ចំនួន​នៃ​អស់​អ្នក ដែល​បាន​រាប់​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល រួម​ទាំង​អស់ មាន​៦​សែន​១​ពាន់​៧៣០​នាក់។

52. ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា

ជនគណនា 26